មុខសញ្ញាកាច់សោរម៉ូតូឆ្លងដែន២នាក់ត្រូវបាននគរបាលស្រុកចិត្របុរីចាប់ខ្លួន

ជន២នាក់ជាមុខសញ្ញាក្នុងសកម្មភាពកាច់សោរម៉ូតូយ៉ាងសកម្ម ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ ធ្វើការប្រដេញស្ទាក់ចាប់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់សោរម៉ូតូរបស់ប្រជាពលរដ្ឋជាលើកចុងក្រោយមួយគ្រឿងទៀតកាលពីថ្ងៃទី២៨ ខែមិថុនា នៅចំនុចឃុំបុសលាវ ស្រុកចិត្របុរី តែមិនបានសម្រេច ។

ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួន សុទ្ឋសឹងមានទីលំនៅផ្សេងគ្នា និងក៏ជាមុខសញ្ញាក្នុងអំពើលួចដែលកម្លាំងនគរបាលកំពុងតែតមប្រម៉ាញ់ផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online