នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ពីបទ ហឹង្សាដោយចេតនា នៅស្រុកមណ្ឌលសីមា

កោះកុង÷ នៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ៣និង៥០ នាទី រសៀល លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំជំនាញផ្នែកអនុវត្តដីកា សហការណ៍ ជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៩៣ត.ព/២២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចេញដោយលោក ប្រសើ រ៉ានី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង ។

បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ អុិន ចាន់មុន្នីពៅ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ១៤០១៦៥៥៧៩២ខេត្តកោះកុង មានទីលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ពីបទ ហឹង្សាដោយចេតនា ប្រព្រឹត្តនៅ ចំនុចដីឡូតិ៍ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការអនុវត្តចាប់ខ្លួននៅចំនុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្ន ជនសង្ស័យកំលាំងជំនាញកំពុងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុងដើម្បីចាត់ការតាមផ្លូវច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online