ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើកូនស្រីបង្កើត

កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ​ ឆ​ ឆុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសូភី ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើកូនស្រីបង្កើតរបស់ខ្លួន ដែលទើបមាន អាយុ១៤ឆ្នាំ ចំនួន០៤ លើក លើកចុងក្រោយ កាលពីវេលាម៉ោង១៩:០០នាទី ថ្ងៃ​ទី២​ ខែកក្កដា​ ឆ្នាំ២០២២ កន្លងទៅ ហើយនាំជនរងគ្រោះ មកដាក់ពាក្យប្តឹង នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ចេះ ប្រាប់អោយជនរងគ្រោះ និយាយចោទ លើឈ្មោះអ្នកផ្សេងចំនួន០២នាក់ ថាជាអ្នកចាប់រំលោភ​ទៅវិញ បើមិននិយាយប្រាប់សមត្ថកិច្ចតាមខ្លួនប្រាប់ ជនសង្ស័យ គម្រាម វាយសម្លាប់ជនរងគ្រោះ ចោល ។

បន្ទាប់ពីបានបើកការស្រាវជ្រាវ និងយោងតាមការឆ្លើយបំភ្លឺពីជនរងគ្រោះ និងតាមការសាកសួរ ការពិតក៏ត្រូវបានបែកធ្លាយ នៅចំពោះមុខសម្ថកិច្ចយើង ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជា បានធ្វេីសកម្មភាពចាប់រំលោភលេីជនរងគ្រោះជាកូនបង្កើត ពិតប្រាកដមែន។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកសហការជាមួយ ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online