កម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសព្រៃឈើនៅស្រុកបន្ទាយស្រី

សៀមរាប៖ នាយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមអន្តររាគមន៍បង្ក្រាបបទល្មើសព្រៃ និងសត្វព្រៃ របស់ខណ្ឌរដ្ធបាលព្រៃឈើសៀមរាប សហការណ៍ជាមូយនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាក DONG FONG ពណ័ត្រីអ៊ី ចំណុះ ៥តោន ពាក់ស្លាកលេខ ខេមរភូមិន្ទ01 3-4759 បានដឹកជញ្ជូនឈើអារប្រភេទលេខ០២ (ថ្លុង ត្បែង) ចំនួន៦ម៥៤៥(ប្រាំមួយមួយម៉ែត្រត្រីគុណប្រាំរយសែសិបប្រាំ)ដោយគ្មានលិខិតអនុពា្ញត្តិពីរដ្ធបាលព្រៃឈើ ស្ថិតនៅត្រង់ចំនុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ អូន អៀត ភេទប្រុស អាយុ៦១ឆ្នំា មុខរបរ យោធា ។

ចំពោះវត្ថុតាងនៃបទល្មើស ត្រូវបានក្រុមការងារយកមករក្សាទុក្ខនៅស្នាក់ការផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាបណ្តោះអាសន្នដើម្បីរៀបចំចងក្រងសំណុំរឿងទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online