ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆក់​ ត្រូវបានកម្លាំង សមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០១:០០នាទី រំលងអាធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចកន្លែងលក់ម្ជូរវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធឆក់ទូរសព្ទ័ដៃមិនបានសម្រេច ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤២អឺ០ ផ្លូវលេខ១៩ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២:២០នាទី។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖

១-ឈ្មោះ ម៉ាង ម៉េងហួរ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

២-ឈ្មោះ អង់ កក្កដា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាកហុងដាប៊ីត ពណ៌ ក្រហម ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១IE ១៥៩៣, មួកសុវត្ថិភាព ម៉ាក INDENT ពណ៌ ខ្មៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online