សមត្ថកិច្ចព្រះសីហនុបង្ក្រាបករណីគ្រឿងញៀនចំនួន១០ករណី ឃាត់ខ្លួនប្រុសស្រី១៩នាក់

ខេត្តព្រះសីហនុ៖ ក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន១០ករណី ឃាត់ខ្លួន១៩នាក់ ស្រី០៣នាក់ ( ជនជាតិខ្មែរ ១៤នាក់ ស្រី ០២នាក់ ជនជាតចិន ០៤នាក់ និងជនជាតិវៀតណាម ស្រី ០១នាក់ ) ។ ដកហូតវត្ថុតាងរួមមានៈ

-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ៣៩កញ្ចប់ ទម្ងន់សុទ្ធ ៣២,១៤ក្រាម ។

-សារធាតុញៀនប្រភេទកេតាមីន(K) ចំនួន ៣២កញ្ចប់ ទម្ងន់សុទ្ធ ១៣២,២៧ក្រាម ។

-សារធាតុញៀនប្រភេទអុិចស្តាសុី(MDMA)ចំនួន ០២កញ្ចប់ និង ១៤២គ្រាប់ ទម្ងន់សុទ្ធ ៥៣ក្រាម ។

-សារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន ១៧គ្រាប់ ទម្ងន់សុទ្ធ ១,៥៦ ។

-កញ្ឆាក្រៀមចំនួន ០១កញ្ចប់ ទម្ងន់សុទ្ធ ២,៤៩ក្រាម

-ជញ្ចីងថ្លឹងគ្រឿងញៀន ០៣គ្រឿង ។

-សម្ភារកែច្នៃមួយចំនួន ។

-និងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online