សត្វពង្រួល​ភ្នំ ៥ក្បាល ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានម្នាក់

អនុវត្ត​តាមបទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ស​ម​ សាមួ​ន​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ ផែននគរបា​លប្រឆាំងបទល្មើសសេដ្ឋកិច្ច​ បានធ្វើ​ការស្រាវជ្រាវ​បង្រ្កាប​ករណីដឹកជញ្ជូន​ជួញដូរសត្វព្រៃ​ប្រភេ​ទ​កម្រឃាត់ខ្លួនជនសង្ស័​យបានម្នាក់​រួម​ជាមួយសត្វ​(ពង្រួលភ្នំ​៥ក្បាលរស់)។

តាមការ​បញ្ជាក់​ពីជំនាញ​ថា​ ក្រោយការទទួលបានព័ត៌មានពីមូលដ្ឋានសម្ងាត់​ កំលាំង​ជំនាញ​ប្រឆាំង​បទល្មេីស​សេដ្ឋ​កិច្ច​ បានស្នេីសុំ​គោលការណ៍​និងឈានដល់កិច្ចប្រតិបត្ដិការបង្រ្កាបជាកស្ដែងកាលពី​យប់វេលាម៉ោង ១១​នឹង​៣០​នាទី នៅចំណុច​ភូមិក្រាំ​ងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាលទ្ធផល​ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទុំ​ ភក្រ​ ភេទប្រុស អាយុ៣៨​ ឆ្នាំ​ មានទីលំនៅភូមិពោធិមាស​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ វត្ថុតាងជាក់ស្តែង:

សត្វពង្រូល​ ចំនួន០៥​ ក្បាល(ប្រហែល​២៨kg)

នៅថៃ្ងទី​០១​ ខែសីហា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​នគរបាល​បានធ្វើ​ការប្រគល់វត្ថុតាង​ រួមជាមួយ​ជនសង្ស័​យ​ទៅ​ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់និងនេ​សាទខេត្ដ​ ដេី​ម្បី​បន្ដនីតិវិធី​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online