ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធនឹងករណីលួចបន្លំ

ក្រុងកំពង់ឆ្នាំង៖ ស្រាវជ្រាវករណី អំពើលួច (លួចលុយដុល្លារពិត ១៧០០$ ពីកាបូបភ្ញៀវហើយប្ដូរ ដាក់លុយដុល្លារសែនចូលក្នុងកាបូបវិញ) នៅកន្លែងហាងម៉ាស្សាកោសជប់ យីហោឈ្មោះ 777 ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ០០នាទី តាមពាក្យប្ដឹង ជនរងគ្រោះ ជាលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្រី ០៣នាក់ ៖

១, ឆេន ធិន ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នកលួចលុយដុល្លារពិតហើយប្ដូរដាក់លុយដុល្លារសែន) ។

២, ឆេន សារីន ភេទស្រី អាយុ ២៩ឆ្នាំ (អ្នកសមគំនិតលួច) ។

៣, ស៊ឹម នៀង ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។

៤, ទឹម ស្រីរ៉ីម ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។

ជនសង្ស័យទាំង ០៤នាក់ មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

ដកហូតវត្ថុតាងលុយដុល្លារពិត ២០០$ លុយខ្មែរ ៦.១០០.០០០រៀល លុយដុល្លារសែន ក្រដាស ១០០$ (ចំនួន ១៧សន្លឹក) ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង តាមនិតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online