ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករកម្មការិនីរោងចក្រ​ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ០៦នាក់

បសេដ្ឋ÷ នាព្រឹកថៃ្ង​ពុធ ០៣​ សីហា​ ២០២២ វេលាម៉ោង​០៦.៣១នាទី​ មានករណីបង្កគ្រោះថ្នាក់ចរា​ចរណ៍ត្រង់ចំនុចផ្លូវជាតិលេ​ខ៤១​ គីឡូម៉ែត្រ​(៣៨-៣៩)ស្ថិតក្នុងភូមិស្រែខ្ញែ ឃុំពោធិម្រាល ស្រុកបសេដ្ឋ បង្កឡេីង​ដោយរថយន្ដ​០២គ្រឿង​ បេីកបរក្នុងទិសដៅ​ស្របគ្នា​ រថយន្តបើកបរ​ស្របទិ​ស​គ្នាពីត្បូងទៅជើង​ (រថយន្ដម៉ាក​ហាន់ដាយ​ ពណ៍ស​គ្មានស្លាកលេខ​ម​កពីស្រុកជុំគីរី​ ខេត្តកំពត ,រថយន្តម៉ាកសាំយ៉ុង​ ពាក់​ស្លាកលេខ2AD-4695​ មកពីខេត្តតាកែវ)។

ក្នុងនោះ​ប​ណ្ដា​លឱ្យ​ស្លាប់កម្មការិនីម្នាក់​ ឈ្មោះចាន់ណា ភេទស្រី នៅភូមិស្រែចែង​ ឃុំស្រែចែង​ ស្រុកជុំគីរី​ និងរងរ​បួ​សមនុស្ស៦នាក់ស្រី (ធ្ងន់១នាក់)

ក្រោយកេីតហេតុ​សមត្ថកិច្ច​បានបញ្ជូនអ្នករបួស​ទៅមន្ទីរពេទ្យឯកជនផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ​ (កម្មករដែលរងរបួសគឺធ្វើការ​នៅរោងចក្រកាត់ដេរ វ៉ែនធូរ៉ា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online