២នាក់ឪពុកនិងកូនស្លាប់យ៉ាងអណោចអាធ័មដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧៨

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់នេះកើតឡើងនៅរសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ វេលាម៉ោង១២និង

៥០នាទី នៅលើផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៣និង៧៤ ទល់មុខការ៉ាស់សាំងឈ្មោះ ធុច បារាំង ស្ថិតនៅភូមិ១ ឃុំស្រែអង្គ្រង កូនមុំរតនគិរី ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង រវាងរថយន្ត ម៉ាកហ្វតពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា.PNR.

8696 បុកនិងម៉ូតូមិនចាស់មួយគ្រឿងគ្មានស្លាកលេខ មិនស្គាល់ម៉ាកជិះស្រពទិសគ្នា ហើយម៉ូតូបានបត់ពីមុខរថយន្តទើបបណ្ដាលឲ្យរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ឪពុកនិងកូន នៅកន្លែងកើតហេតុតែម្ដង។

របាយការណ៍បន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ទី១មាន ឈ្មោះហ៉ីង ស៉ីវន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។

ទី២មានឈ្មោះស៉ីវន លីម៉ា ភេទប្រុស អាយុ៥ ឆ្នាំ(កូនបង្កើត)

។ ចំណែកភាគីខាងរថយន្ត អ្នកបើកបរឈ្មោះ ភុល រិទ្ឋី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត នៅសង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់។ ដោយឡែកអ្នករួមដំណើរជាមួយរថយន្តមានចំនួន២នាក់

១-ឈ្មោះសុធា វី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។

២-ឈ្មោះចេង សុចិន្ដា ភេទស្រី អាយុ៥៣ ជនជាតិខ្មែរ ។រស់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកូនមុំបានយករថយន្ត និង ម៉ូតូ យកទៅរក្សាទុកនៅអធិការ ដើម្បីបន្តនីតិវិធីតាមច្បាប់ ចំណែកសាកសពបានប្រគល់ជួនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online