ALPHARD ព្រលះសាំយ៉ុងបេីកបរស្របទិសគ្នានៅផ្លូវលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ៦៦
កំពង់ស្ពឺ -កាលពីថ្ងៃពុធ១៥កើត ខែទទ្របទឆ្នាំជូតទោស័ក ២៥៦៤ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ នឹង ៣០ នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍បង្កឡេីង រវាងរថយន្ដ ប្រភេទទេសចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ត្រង់ចំណុច ភូមិត្រពាំអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ម៉ាក ALPHARD ពណ៌ស គ្មាន ពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ អ្នករួមដំណើរចំនួន06 នាក់ ស្រី03 នាក់ (ជនជាតិចិន) បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-7040 អ្នកបើកបរឈ្មោះ តូច ប៊ុន ធឿន ភេទប្រុសអាយុ៣៦ឆ្នាំ ទីលំនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោសាត់ ។
ក្នុងហេតុការណ៍ បណ្តាលឲ្យរងរបួសមនុស្សខូចខាតសម្ភារៈ មនុស្សរបួសធ្ងន់ ស្រាល ១៣ នាក់ ប្រុស ១០ ស្រាល ជនបរទេស ០៦នាក់ ប្រុស០៣ ធ្ងន់ អ្នករបួសត្រូវកំលាំងនគរបាលជំនាញធ្វេីការ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្ធែកខេត្ដកំពង់ស្ពឺ និងមួយចំនួនបន្ដទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍ ថាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីស្ថានភាព អ្នកបេីកបរងងុយដេក បាត់បង់ម្ចាស់ការ ស្ថានភាពយប់ងងឹតផង បេីកបរគ្មានការប្រុងប្រយ័ត្ន ល្បឿនលឿនហួសកំណត់ ។
បច្ចុប្បន្នកំលាំងនគរបាលចរាចរណ៍បានកសាងឯកសារកំណត់ហេតុវាស់វែងបញ្ជូនរថយន្ដបង្កមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចំណាត់ការតាមនីតិវិធីគឺ៕





