Apple នឹង​បដិសេធ​ក្នុង​ការ​ជួសជុល​ទូរសព្ទ iPhone ដែល​ត្រូវបាន​រាយការណ៍​ថា​បាត់

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើការណែនាំបុគ្គលិករបស់ពួកគេ ព្រមទាំងអ្នកផ្តល់សេវាជួសជុលទូរសព្ទដែលមានការអនុញ្ញាតពី Apple ថាពួកគេនឹងទទួលបានសារពីក្រុមហ៊ុន ប្រសិនបើទូរសព្ទនោះត្រូវបានរាយការណ៍ថាបាត់នៅក្នុងបញ្ជីឧបករណ៍ GSMA នៅពេលដែលអតិថិជនយកទូរសព្ទមកជួសជុល។

ដើម្បីជួយកាត់បន្ថយចំនួនទូរសព្ទដែលត្រូវបានលួចហើយយកទៅធ្វើការជួសជុលនោះ បុគ្គលិកនឹងឃើញសារនៅក្នុងប្រព័ន្ធ MobileGenius ឬ GSX ខាងក្នុងរបស់ពួកគេដែលបង្ហាញថា ឧបករណ៍នេះត្រូវបានរាយការណ៍ថាបាត់ ហើយពួកគេត្រូវបដិសេធការជួសជុលទូរសព្ទនោះ។ GSMA Device Registry គឺជាមូលដ្ឋានទិន្នន័យសកលដែលត្រូវបានរចនាឡើងសម្រាប់អតិថិជនដើម្បីរាយការណ៍អំពីឧបករណ៍របស់ពួកគេ ថាបានបាត់ ប្រសិនបើវាត្រូវបានបាត់បង់ ឬលួច។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នក្រុមហ៊ុន Apple និងអ្នកផ្តល់សេវាដែលមានការអនុញ្ញាតពី Apple មិនអាចជួសជុលទូរសព្ទ iPhone បានទេ ប្រសិនបើអតិថិជនមិនអាចបិទ Find My iPhone បាន ដែលគោលការណ៍នេះគឺដើម្បីជួយកាត់បន្ថយការកើនឡើងក្នុងការលួចទូរសព្ទ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online