Apple ប្រកាសឈប់ផលិត iPod Touch

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានប្រកាសថា នឹងបញ្ឈប់ផលិតជាផ្លូវការនូវ iPod Touch ដែលជាឧបករណ៍សម្រាប់ចាក់ចម្រៀងដ៏ពេញនិយមមួយបន្ទាប់ពីឧបករណ៍ចាក់ចម្រៀងតាមរយៈថាស CD។

iPod Touch គឺជាឧបករណ៍ចុងក្រោយដែលនៅសេសសល់ពីកាលសម័យ iPod ហើយវាមិនត្រូវបានអាប់ដេតតាំងពីខែឧសភា ឆ្នាំ ២០១៩។ វាមិនជារឿងចម្លែកនោះទេដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិត iPod ដោយសារតែមុខងាររបស់ឧបករណ៍នេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ iPhone និងឧបករណ៍ជាច្រើនផ្សេងៗទៀតរបស់ក្រុមហ៊ុន ដូចដែលលោកប្រធានផ្នែកគ្រប់គ្រងទីផ្សារ Greg Joswiak បាននិយាយថា “វិញ្ញាណរបស់ iPod នៅតែមានជីវិត” នៅក្នុងផលិតផល Apple ផ្សេងៗទៀត។

គួររំឭកដែរថា Apple បានដាក់ឱ្យប្រើប្រាស់ iPod ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០០១ ហើយនៅពេលនោះ វាគឺជាឧបករណ៍តន្ត្រីដែលមានភាពច្នៃប្រឌិតខ្ពស់ដែលអាចដាក់បទចម្រៀងរាប់ពាន់នៅក្នុងហោប៉ៅរបស់អ្នកដែលចូលចិត្តស្ដាប់ចម្រៀង។ ក្នុងរយៈពេល២១ឆ្នាំនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ឧបករណ៍ iPod ជាច្រើនដែលមានរូបរាងផ្សេងៗគ្នារួមមាន iPod Shuffle, iPod nano និង iPod Touch៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online