ភ្លៀង១មេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ើងដំបូលផ្ទះអស់ ០៩ខ្នងផ្ទះ នៅស្រុកកោះញែក
មណ្ឌលគិរី÷ តាមរបាយការណ៍ដែលទទួលបានពីលោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ០៤ ២០២១ វេលាម៉ោង១៧-១៥នាទី មានករណីខ្យលកន្រ្តាក់លាយឡំជាមួយភ្លៀងបណ្តាលអោយប៉ើងដំបូលស័ង្កសី និងក្បឿងផ្ទះចំនួន០៩ខ្នង និងដាច់ខ្សែភ្លើងចំនួនមួយប្រឡោះបង្គោល នៅឃុំស្រែសង្គម ១-ផ្ទះឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ប៉ើងបូលផ្ទះ
Read more