តើលោកអ្នកដឹងទេថា បទល្មើសបច្ចេកវិទ្យាគឺកាន់តែមានការកើនឡើងជុំវិញពិភពលោក ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល?

ហេតុផល នៃការកើនឡើងនៃបទល្មើសបច្ចេកវិទ្យានេះ គឺដោយសារតែប្រជាពលរដ្ឋភាគច្រើនបានងាកមកប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើការប្រាស្រ័យទាក់ទង និងប្រកបអាជីវកម្ម ដើម្បីចៀសវាងពីការឆ្លងនៃជំងឺកូវីដ-១៩។ ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ ជនខិលខូចមួួយចំនួនបាននឹងកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូលក្នុងគណនីផ្សេងៗ។ ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖

Read more

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត

Read more

ព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ កំពុងត្រូវបានចែកចាយ

ក្រុមជនអនាមិកកំពុងតែចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ ព័ត៌មានដែលពួកគេកំពុងតែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត អុីមែល និងប្រវត្តិរបស់អ្នកប្រើប្រាស់។ ទិន្នន័យទាំងនោះត្រូវបានក្រុមជនខិលខូចទាញយកកាលពីឆ្នាំ២០១៩ ដែលពេលនោះកម្មវិធីរបស់ហ្វេសប៊ុក មានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យពួកគេទាញយកទិន្នន័យបានយ៉ាងងាយស្រួល។ ទោះបីជាទិន្នន័យដែលបានទាញយកនោះ

Read more

គន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ស្តីពីបញ្ហាផ្សេងៗ របស់គណនី Facebook

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយមានសំណួរជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ អំពីនីតិវិធី ក្នុងការរាយការណ៍បញ្ហាផ្សេងៗ ដែលបានកើតមានឡើងលើគណនីបណ្តាញសង្គម Facebook។ បន្ថែមលើអត្ថបទដែលបានចុះផ្សាយកន្លងមក ថ្ងៃនេះក្រុមការងារសូមធ្វើការចែករំលែក អំពីរបៀបធ្វើសេចក្តីរាយការណ៍អំពីគណនីរបស់បងប្អូន នៅពេលមានបញ្ហា តួរយ៉ាង៖ គណនីត្រូវបានជនអនាមិកកាន់កាប់ដោយខុសច្បាប់ បញ្ហាមានគណនីក្លែងបន្លំ ឬបញ្ហាទាក់ទងនឹងឯកជនភាពមួយចំនួន។ ដើម្បីធ្វើសេចក្តីរាយការណ៍ សូមបងប្អូនចូលទៅកាន់តំណភ្ជាប់៖ https://www.facebook.com/hacked ប្រសិនបើប្អូនចូលតំណភ្ជាប់ខាងលើដោយពុំទាន់បាន Login ចូលទៅកាន់គណនី

Read more

ក្រុមហ៊ុន Google បានដាក់បញ្ចូលមុខងារត្រីវិស័យជាមួយនឹងកម្មវិធីផែនទី (Google Maps) ឡើងវិញ

កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយវានាំឱ្យមានភាពរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឱ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។ បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែងការមិនពេញចិត្តតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដែលពួកគេចង់ឱ្យក្រុមហ៊ុនដាក់បញ្ចូលមុខងារនេះមកវិញ។ ដូច្នេះហើយក្រុមហ៊ុន Google

Read more

ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានទាញយកទិន្នន័យច្រើនជាងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ដល់ទៅ ២០ដងឯណោះ

មិនថាលោកអ្នកកំពុងតែប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ iOS នោះទេ គឺទូរសព្ទទាំងនោះតែងតែបានប្រមូលនិងបញ្ជូនទិន្នន័យរបស់លោកអ្នក ដែលមានដូចជា ទីតាំង លេខទូរសព្ទ និងព័ត៌មានលម្អិតទាក់ទងទៅនឹងប្រព័ន្ធបណ្តាញ ឱ្យទៅក្រុមហ៊ុន Google ឬក្រុមហ៊ុន Apple ទោះបីជាទូរសព្ទទាំងនោះមិនកំពុងត្រូវបានប្រើប្រាស់ក៏ដោយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភនោះគឺ ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានធ្វើការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ បើធៀបទៅនឹងការទាញយកទិន្នន័យរបស់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ

Read more

នោះ! សូមកុំច្រឡំថាកម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីម្សិលមិញនេះបានបង្ហាញពីហានិភ័យក្នុងការទាញយកកម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។ កាលពីខែកុម្ភៈកន្លងទៅលោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store

Read more

កម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បន្លំធ្វើជាកម្មវិធី ‘System Update’

ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានរកឃើញកម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបន្លំធ្វើជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ Android (System Update)។ អ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី System Update ក្លែងក្លាយដែលជនខិលខូចបានដាក់ចែកចាយនៅក្នុងប្រភពក្រៅផ្លូវការ។ នៅពេលដែលអ្នកប្រើប្រាស់បញ្ចូលកម្មវិធីមេរោគនេះវានឹងធ្វើការទាញយកទិន្នន័យជាច្រើនពីក្នុងទូរសព្ទ ហើយបញ្ជូនទៅឱ្យ Server របស់ជនខិលខូច។ កម្មវិធីមេរោគនេះអាចលួចយកទិន្នន័យមានដូចជា សារ, បញ្ជីឈ្មោះ, ព័ត៌មានរបស់ទូរសព្ទ,

Read more

សូមប្រុងប្រយ័ត្នការអូសទាញវិនិយោគលើរូបីយប័ណ្ណឌីជីថល ដែលពុំមានប្រភពច្បាស់លាស់

នាយកដ្ឋានព័ត៌មានវិទ្យា៖ បន្ទាប់ពីការចុះផ្សាយលេីកមុន​ នៅពេលថ្មីៗនេះ​យើងសង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគលើបណ្តាញទំនាក់ទំនងសង្គមនៅតែបន្តកេីតមាន​ជាបន្តបន្ទាប់​ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបានដាក់បញ្ចូលក្នុងគ្រុបបរទេស (Group) ឬមានជនបរទេសទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគលើ “កាក់ឌីជីថល” ឬហៅម្យ៉ាងទៀតថា “រូបីយប័ណ្ណឌីជីថល”។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមើលអត្ថបទសារក្នុងគ្រុបទាំងនោះ អ្នកនឹងឃើញអំពីភាពជោគជ័យនៃការវិនិយោគរបស់សមាជិកផ្សេងៗ ដូចជាការដាក់ប្រាក់ (Deposit) និងការដកប្រាក់ចំណេញ (Withdraw)

Read more

វិធីសាស្រ្តចូលរួមកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បំពុលសង្គម ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook

នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីទំទាក់ទំនងសង្គម Facebook កំពុងទទួលបាននូវការពេញនិយមប្រើប្រាស់ច្រើនជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដោយសារតែកម្មវិធីនេះ បានផ្តល់នូវមុខងារប្រើប្រាស់មានភាពងាយស្រួល ម្យ៉ាងវិញទៀត ដោយសារការផ្តត់ផ្គង់ និងតម្លៃសមរម្យនៃសេវាអ៊ីនធឺណេតផងដែរ។ កម្មវិធីទំទាក់ទំនងសង្គម Facebook ត្រូវបានប្រើប្រាស់ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដូ ចជា ៖ ការកំសាន្តនិងភ្ជាប់ទំនាក់ទំនងគ្រួសារមិត្តភ័ក្តិ

Read more