ប្រទេសកាណាដា និង Saudi Arabia នឹងស្តារទំនាក់ទំនងការទូតឲ្យមានលក្ខណៈធម្មតាឡើងវិញ បន្ទាប់ពីបែកបាក់ចាប់តាំងពីឆ្នាំ ២០១៨

កាណាដា៖ កាលពីថ្ងៃពុធ ប្រទេសកាណាដា និង Saudi Arabia បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាក្នុងការស្តារទំនាក់ទំនងការទូតឲ្យបានពេញលេញឡើងវិញ និងតែងតាំង ឯកអគ្គរដ្ឋទូតថ្មី និងបញ្ចប់ជម្លោះចាប់ពីឆ្នាំ ២០១៨ ដែលបានធ្វើឲ្យបែកបាក់ទំនាក់ទំនង និងពាណិជ្ជកម្ម។ យោងតាមសេចក្តីថ្លែងការណ៍របស់កាណាដា និង Saudi Arabia បានឲ្យដឹងថា ការព្រមព្រៀងគ្នានេះ

Read more

ប្រទេសន័រវេសនិយាយថា ខ្លួននឹងជួយបណ្តុះបណ្តាលស្តីពីការបើកបរយន្តហោះប្រភេទ F-16 ដល់អាកាសយានិកអ៊ុយក្រែន

ន័រវេស៖ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិន័រវេសលោក Bjoern Arild Gram បាននិយាយថា ប្រទេសខ្លួននឹងគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលស្តីពីការបើកបរយន្តហោះចម្បាំងប្រភេទ F-16 ដល់អាកាសយានិកអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានយល់ព្រមនឹងផ្តល់កម្មវិធី បណ្តុះបណ្តាលនេះ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធានាឲ្យលោក

Read more

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េ និងឯកអគ្គរដ្ឋទូតចិនពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច

កូរ៉េខាងត្បូង៖ ក្រសួងហិរញ្ញវត្ថុរបស់ទីក្រុង Seoul បាននិយាយថា នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងគ្រោងនឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងប្រធានបទផ្សេងៗទៀត។ នៅដើមខែនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុង Washington បាននិយាយថា ទីក្រុង Seoul នឹងបន្តកិច្ចពិភាក្សាកម្រិតជាន់ខ្ពស់ជាមួយទីក្រុងប៉េកាំងឆាប់ៗនេះ ដោយបានគូសបញ្ជាក់ពីភាពតានតឹង ផ្នែកការទូតកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចជិតខាងទាំងពីរជុំវិញបញ្ហាភូមិសាស្ត្រនយោបាយ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងហិរញ្ញវត្ថុមិនបានផ្តល់ព័ត៌មានលម្អិតក្រៅពីជំនួបពិភាក្សារវាង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក

Read more

ខ្មាន់កាំភ្លើងវ័យជំទង់បានសម្លាប់មនុស្សបីនាក់នៅរដ្ឋ New Mexico មុនពេលត្រូវបាននគរបាលបាញ់សម្លាប់

Mexico ៖ នគរបាលបាននិយាយថា កាលពីថ្ងៃចន្ទ ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់ និងបង្ករបួសដល់មនុស្ស ០៦នាក់ផ្សេងទៀត រួមទាំងមន្រ្តីនគរបាលពីរនាក់ផងដែរ ដែលហេតុការណ៍នោះកើតឡើងនៅភាគពាយព្យនៃរដ្ឋ New Mexico មុនពេលត្រូវនគរបាលបាញ់សម្លាប់ភ្លាមៗនៅខាងក្រៅព្រះវិហារគ្រិស្តសាសនាមួយ។ ការបាញ់ប្រហារនាពេលជិតថ្ងៃត្រង់បានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយនៅទីក្រុង Farmington ក្នុងរដ្ឋ New Mexico ដែលមានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង

Read more

ប្រេសិតកំពូលរបស់ចិននឹងទៅទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី ក្នុងដំណើរបេសកកម្ម “សន្តិភាព”

ចិន៖ នៅថ្ងៃចន្ទ បេសកជនកំពូលរបស់ចិននឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន រុស្ស៊ី និងទីក្រុងអឺរ៉ុបផ្សេងទៀតក្នុងដំណើរទស្សនកិច្ចមួយដែលក្រុងប៉េកាំងនិយាយថា មានគោលបំណងពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ ក្រសួងការបរទេសបានប្រកាសតែមិនបានផ្តល់កាលវិភាគលម្អិតថា លោក Li Hui តំណាងពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអ៊ីរ៉ុប និងអាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្ស៊ី ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ចដែលមានរយៈពេលច្រើនថ្ងៃនេះផងដែរ។

Read more

រថយន្តកុងតឺន័រ និងរថយន្តវ៉ែនដឹកអ្នកដំណើរបានបុកគ្នានៅប្រទេសម៉ិកស៊ិក ដោយបណ្តាលឲ្យមនុស្សចំនួន ២៦នាក់ស្លាប់

ម៉ិកស៊ិក៖ កាលពីព្រឹកថ្ងៃអាទិត្យ អាជ្ញាធរក្នុងតំបន់បាននិយាយថា រថយន្តកុងតឺន័រ និងរថយន្តវ៉ែនដឹកអ្នកដំណើរបានបុកគ្នានៅលើផ្លូវហាយវេមួយកន្លែងក្នុងរដ្ឋ Tamaulipas ភាគខាងជើងប្រទេសម៉ិកស៊ិក ដោយបណ្តាលឲ្យមនុស្សចំនួន ២៦នាក់បានស្លាប់។ ក្រសួងសន្តិសុខសាធារណៈរដ្ឋ Tamaulipas បាននិយាយថា រថយន្តទាំងពីរគ្រឿងនោះបានឆេះបន្ទាប់ពីបានបុកគ្នាប្រហែលកន្លះម៉ោងនៅខាងក្រៅរដ្ឋធានី Ciudad Victoria របស់រដ្ឋ Tamaulipas។ នៅពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រថយន្តកុងតឺន័រនោះបានឆេះខ្ទេចអស់ទៅហើយ។ ប្រភពមួយពីការិយាល័យរដ្ឋអាជ្ញារដ្ឋ

Read more

យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ស្ទាក់ចាប់យន្តហោះរុស្ស៊ីនៅក្បែររដ្ឋ Alaska

អាមេរិក៖ កាលពីថ្ងៃអាទិត្យ បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានស្ទាក់ចាប់យន្តហោះរុស្ស៊ីចំនួន ០៦គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសអន្តរជាតិក្បែររដ្ឋ Alaska ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះរុស្ស៊ីមានដូចជា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ TU-95 យន្តហោះដឹកប្រេងប្រភេទ IL-78 និងយន្តហោះចម្បាំងប្រភេទ

Read more

ការបាញ់ប្រហារនៅរោងចក្ររបស់ក្រុមហ៊ុន Mercedes នៅប្រទេសអាល្លឺម៉ង់បានសម្លាប់មនុស្សពីរនាក់ ខណៈដែលផលិតកម្មត្រូវបានផ្អាកដំណើរការបណ្តោះសន្ន

អាល្លឺម៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ការបាញ់ប្រហារនៅរោងចក្ររបស់ក្រុមហ៊ុន Mercedes-Benz (MBGn.DE) នៅទីក្រុង Sindelfingen ភាគនិរតីនៃប្រទេសអាល្លឺម៉ង់ បានសម្លាប់ បុរសពីរនាក់ ដោយបានបង្កើនការដាក់សម្ពាធលើទីក្រុងប៊ែរឡាំង ដើម្បីរឹតបន្តឹងច្បាប់ប្រើប្រាស់អាវុធ ដែលតឹងរ៉ឹងរួចជាស្រេចរបស់ប្រទេសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាល និងការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា នគរបាលបានចាប់ខ្លួនបុរសម្នាក់អាយុ ៥៣ឆ្នាំ ដែលបានបើកការបាញ់ប្រហារទៅលើជនរងគ្រោះនៅពីមុខ បុគ្គលិកសន្តិសុខនៅឯរោងចក្ររបស់ក្រុមហ៊ុន

Read more

កងទ័ពចិននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រ នៅប្រទេសឡាវ

ចិន៖ ក្នុងខែនេះ ប្រទេសចិននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រមួយជាមួយប្រទេសឡាវដែលជាប្រទេសជិតខាង ខណៈដែលទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីទប់ទល់នឹងការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីថ្ងៃសុក្រ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិចិនបាននិយាយថា បញ្ជាការដ្ឋានភាគខាងត្បូង ដែលជាបញ្ជាការដ្ឋានមួយក្នុងចំណោមបញ្ជាការដ្ឋានទាំងប្រាំរបស់កងទ័ពរំដោះប្រជាជននឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសឡាវសម្រាប់សមយុទ្ធរួមគ្នាដែលមានឈ្មោះថា “ខែលការពារជាលក្ខណៈមិត្តភាពឆ្នាំ២០២៣”។ ទូរទស្សន៍រដ្ឋរបស់ចិនបានរាយការណ៍ថា សមយុទ្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៨ ខែឧសភា នឹងនឹងហាត់អំពីការវាយប្រហារលើក្រុមឧក្រិដ្ឋជនប្រដាប់អាវុធឆ្លងដែន និងមានការចូលរួមពីបុគ្គលិកជាង ៩០០នាក់ រួមទាំងទាហានចិនជាង ២០០នាក់ផងដែរ។

Read more

លោក Marcos និយាយថា មូលដ្ឋានទ័ពហ្វីលីពីនអាចនឹង “មានប្រយោជន៍” ប្រសិនបើតៃវ៉ាន់ទទួលរងការវាយប្រហារ

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា ការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីនគឺជា ជំហានការពារដែលនឹង “មានប្រយោជន៍” ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់។ លោក Marcos បាននិយាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែលមានរួមបញ្ចូលកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី Joe Biden និងកិច្ចព្រមព្រៀងដើម្បីធ្វើឲ្យប្រសើរឡើងនូវសម្ព័ន្ធភាពក្នុងវិស័យការពារដែលមានរយៈពេលជិត ៧២ឆ្នាំរបស់ប្រទេសនេះ ប៉ុន្តែមិនបានឆ្លើយតបដោយផ្ទាល់នៅពេលដែលសួរថា តើសហរដ្ឋអាមេរិកអាចបញ្ជូនអាវុធទៅកាន់មូលដ្ឋាននោះបានដែរឬទេ

Read more