ក្នុងវិបត្តិកូវីដ វៀតណាមអាចមានកំណើនសេដ្ឋកិច្ចប្រមាណ 6.5 ភាគរយសម្រាប់ឆ្នាំ2021នេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រចន្តទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងដើរតាមផែនការដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំ2021 ដែលអាចនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ6.5ភាគរយ ខណៈដែលប្រទេសដែលស្ថិតនៅជាប់គ្នា រាប់ទាំងកម្ពុជាផងដែរកំពុងជួបឱនភាព។ យោងតាមការបញ្ជាក់របស់លោក Le Trung Hieu ប្រធាននាយកដ្ឋានស្ថិតិទូទៅទទួលបន្ទុកកិច្ចការងារ GDP ប្រទេសវៀតណាមបានចង្អុលបង្ហាញថាសកម្មភាពសេដ្ឋកិច្ចជាច្រើននៅតែបន្តមានសន្ទុះ ទាំងការនាំចេញ និងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI)
Read more