ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

មន្ទីរពេទ្យកាល់ម៉ែត÷ មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។ ការកំណត់គោលដៅកំរិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល៕ ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល អ្នកជំងឺដែលមានវ័យចំណាស់។ ១-អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល

Read more

សំលេងស្អក បណ្តាលមកពីមូលហេតុអ្វី?

មន្ទីរពេទ្យកាល់ម៉ែត÷ សំលេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតីដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak,

Read more

សារៈសំខាន់នៃការឆ្លុះទងសួត!

មន្ទីរពេទ្យកាល់ម៉ែត÷ ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺអោយកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ១) មូលហេតុ៖ លោកអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម – ក្អករ៉ាំរ៉ៃ – ក្អកឈាម – ស្ទះស្លេស – រលាកសួត – ដុំសាច់ក្នុងសួត –

Read more

វិធីសាស្ដ្រព្យាបាលគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម!

មន្ទីរពេទ្យកាល់ម៉ែត÷ គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។ ១) រោគសញ្ញា៖ រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជាៈ – សភាពអ្នកជំងឺឡេះឡះ

Read more

វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ!  

មន្ទីរពេទ្យកាល់ម៉ែត÷ អ្វីទៅជាជំងឺគ្រុនផ្តាសាយ ? ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus)។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ២) ការចម្លងមេរោគ÷ ជំងឺផ្តាសាយឆ្លងតាមរយៈ – ការក្អក – កណ្តាស់ – សំបោរ ស្លេស – នៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ

Read more

អ្វីទៅជាជំងឺតេតាណូស?

មន្ទីរពេទ្យកាល់ម៉ែត÷ តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។ ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ

Read more

គ្រោះថ្នាក់នៃការស្លាក់ចូលនៃដែកខួងធ្មេញ !

មន្ទីរពេទ្យកាល់ម៉ែត÷ ជាបទពិសោធន៏ កាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ មានបុរសជនជាតិចិនម្នាក់អាយុ ២៨ឆ្នាំ មកពីខេត្តព្រះសីហនុ បានចូលមកមន្ទីរពេទ្យកាល់ម៉ែតនៅពេលយប់ ដោយបានលេបចូលប្រដាប់ខួងធ្មេញ។ តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ និងដោយមានសម្របសម្រួលពីអ្នកបកប្រែ គឺគាត់បានស្លាក់ប្រដាប់ខួងធ្មេញដែលធ្វើពីដែកអ៊ីណុកដោយចៃដន្យ តាំងពីពេលថ្ងៃនៅខេត្ត តែមិនមានអាការៈឈឺចុកឆ្អល់ គួរអោយកត់ សំគាល់ឡើយ។

Read more

គ្រោះថ្នាក់ស្ទះសរសៃឈាមបេះដូង!

មន្ទីរពេទ្យកាល់ម៉ែត÷ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើអោយស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ

Read more

ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!

មន្ទីរពេទ្យកាល់ម៉ែត÷ ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។ ១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់? តាមរយៈ NICE guideline (National

Read more

ជំងឺថប់បារម្ភ!

មន្ទីរពេទ្យកាល់ម៉ែត÷ ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។ ក) មូលហេតុ៖ មិនមានមូលហេតុច្បាស់លាស់ ខ) កត្តាងាយប្រឈម៖ – តំណរពូជ – បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល – ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត – ប្រើប្រាស់សារធាតុញៀន

Read more