​​បើជាអ្នកអត់​សូវ​ចង់រួមភេទ តោះមកសាកប្រើតិចនិកទាំងនេះដាស់អារម្មណ៍ដើម្បីឲ្យប្រសើរឡើងវិញ!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ ចំណង់​ផ្លូវ​ភេទមនុស្សម្នាក់ៗ អាច​ឡើង​ចុះ​គ្រប់​ពេល ពិសេស​ដោយ​សារ​បញ្ហា​ទំនាក់​ទំនង ឬ​ពេលវេលា ក៏​ដូច​ជា​កាលៈ​ទេសៈ​ណា​មួយ។ ពេល​មាន​បញ្ហា​អត់​ចំណង់​ផ្លូវ​ភេទ ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃដែរ។ ថ្ងៃនេះយើង នឹង​ណែនាំ​​យើងពីវិធី​សាស្រ្តខ្លះ​ៗ អាចជួយ​​ដាស់​អារម្មណ៍​ផ្លូវភេទ។ ១- ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍ ចំណង់​ផ្លូវ​ភេទ​​គ្មាន​ថ្ងៃ​អាច​កើន​ឡើង​បានឡើយ ​បើយើង​មិន​​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​​ផ្លូវ​ភេទ ឲ្យ​បាន​​រួច​រាល់​ទេ​នោះ។ មិន​ថា​យើង​ធ្លាប់​មាន​​រឿង​មិន​ល្អ​ក្នុង​ទាក់​ទង​ជា​មួយ​ផ្លូវ​ភេទ​កាល​ពី​មុន ឬ​មាន​បញ្ហា​អំឡុង​រួមភេទ​ជាមួយ​ដៃ​គូ​ ក៏​ដូច​ជា​មាន​បញ្ហា​ណា​មួយជាមួយសមាជិក​គ្រួសារ ប៉ាម៉ាក់

Read more

រឿង​ពិត​ជាច្រើន​យ៉ាង​ដែលបានមកពី​ការ​រួមភេទ​ ហើយមនុស្សភាគច្រើន​មិនសូវដឹង​!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ ការ​រួម​ភេទ​មិន​មែន​ត្រឹម​តែ​បាន​ផ្ដល់​ក្ដី​សុខ និង​ភាព​ស្និទ្ធ​ស្នាល​រវាង​គូ​ស្នេហ៍​នោះ​ទេ តែ​ថែ​ម​ទាំង​មាន​ប្រយោជន៍​ផ្នែក​សុខភាព និង​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ​​ផង​ដែរ​។ ការ​រួម​ភេទ​ត្រូវ​គេ​ជឿ​ថា​អាច​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន និង​ទំនងជា​អាច​ការពារ​ជំងឺ​មហារីក​បាន​ទៀត​ផង​។ ១. បំបាត់​ស្រ្តេស​ ការ​រួម​ភេទ​អាច​កាត់​កម្រិត​ស្ត្រេស​របស់​មនុស្ស​យើង​បាន​។ ការ​សិក្សា​មួយ​បាន​​រក​ឃើញ​ថា​អ្នក​ដែល​បាន​រួមភេទ​ជាមួយ​ដៃ​គូ​​មុន​ពេល​ធ្វើ​កិច្ច​ការ​លំបាក​ផ្សេងៗ កម្រិត​ស្ត្រេស​របស់​អ្នក​ទាំង​នោះ​មាន​ទាប និង​កម្រិត​សម្ពាធ​ឈាម​ក៏​ទាប​ដែរ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​រួមភេទ ឬ​អ្នក​សម្រេច​កាម​ដោយ​ខ្លួន​ឯង។​​​ ២. ជួយ​សុខភាព​បេះដូង ការ​រួម​ភេទ​បាន​ជួយ​ដល់​ចង្វាក់​បេះដូង និង​សុខភាព​បេះ​ដូង​ផ្សេងទៀត​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​រួម​ភេទ​ពិត​ជា​អាច​ជួយ​ប្រុសៗ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​។ ការ​សិក្សា​បញ្ជាក់​ថា​

Read more

មានអ្នកខ្លះបានយល់ច្រឡំថា! ការរួមភេទមិនបានការពារ រឺ តាមវិធីមួយនេះមិនអាចរារាំងការមានផ្ទៃពោះបានទេ!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ ពេល​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម ឬ​ក៏​មធ្យោបាយ​ពន្យារ​កំណើត​ដទៃទៀតការពារ ស្រីៗ​មួយ​ចំនួ​ន​បារម្ភ​ពី​ការ​មាន​កូន​ដោយ​ចៃដន្យ។ ក្នុង​នោះ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ ស្រីៗ​គ្នា​យើង​ខ្លះ ចប់​ប្រតិបត្តិការភ្លាម ក៏​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ​ចេញ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្អាត​ទឹក​កាម​ចេញ​អស់ រារាំង​ការ​មាន​ផ្ទៃពោះ​បាន។ តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​រួម​ភេទ មិន​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ឆ្លង​​ជំងឺ​កាមរោគបាន​នោះ​ទេ។ លោក​បន្ត​ការ

Read more

សុខភាព ៖ តើមានរឿង​អ្វី​កើតឡើង​ខ្លះប្រសិនបើអ្នកឈប់​រួមភេទ?

ចែករំលែកចំណេះដឹងសុខភាពផ្លូវភេទ ៖ ការរួម​ភេទ មាន​សារៈសំខាន់​ណាស់ ទាំង​សម្រាប់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត​របស់លោក​អ្នក​។ ខាន​រួមភេទ​បី​បួន​ថ្ងៃ ឬ​យូរ​ជាង​នេះ អ្នក​នឹងមាន​អារម្មណ៍​ថា​ស្មុកស្មាញ ហើយ​សុខភាព​ក៏​អាច​ចុះខ្សោយ ទៅតាម​នោះ​ផងដែរ​។​ ខាងក្រោម​នេះ គឺជា​រឿងរ៉ាវ​មួយចំនួន ដែល​នឹង​អាច​កើតមានឡើង ប្រសិនបើ​អ្នក​ឈប់​រួមភេទ ៖ ១. ឈឺ​ញឹកញាប់​ជាង​មុន​ ២. ស្ត្រេ​ស

Read more

កុំ!! ​រឿងទាំង​ ៣យ៉ាងដែល គ្នា​យើង​មិនគួរ​ធ្វើ​ក្រោយពេល​រួមភេទ​

ចែករំលែកចំណេះដឹងសុខភាពផ្លូវភេទ ៖ ក្រោយ​រួម​ភេទ​ គ្នា​យើង​ខ្លះ​ទំនង​ជា​បាន​ដឹង​ហើយ​ថា​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​បរិវេណ​ប្រដាប់​ភេទ​​យើង​មាន​សុខ​ភាព​ល្អ និង​មិន​មាន​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​អាច​មាន​គ្នា​យើង​​ខ្លះ​មាន​កំហុស​ឆ្គង​តួចៗ​មួយ​ចំនួន​ដែរ​ ដែល​នេះ​អាច​ថា​ពី​យើង​មិន​ដឹង​​។​ យ៉ាង​ណា បើ​គ្នា​យើង​មិន​ទាន់​បាន​ដឹង​រឿង​មិន​គួរ​ធ្វើ​ក្រោយ​រួមភេទ​ទេ កុំ​រំលង​អត្ថបទ​នេះ​អី។ ១. កុំ​ស្លៀក​ពាក់​រឹប​តឹង ក្រោយ​រួម​ភេទ​ រាង​កាយ​យើង​នឹង​មាន​ឡើង​កម្ដៅ​ និង​បែក​ញើស។ ដូច​នេះ បើ​យើង​ពាក់​ស្លៀក​ពាក់ ខោអាវ​រឹបៗ និង​ធ្វើ​ពី​ក្រណាត់​នីឡុង​ទៀត​នោះ នឹង​ធ្វើ​មាន​ការ​កកិត​​មិន​ស្រួល​ក្នុង​ខ្លួន​។

Read more

ការធាត់ពេក អាចនិងធ្វើឲ្យលែងគិតដល់រឿងលើគ្រែមែនអត់?

ចែករំលែកចំណេះដឹងសុខភាពផ្លូវភេទ ៖ ពេល​យើង​ធាត់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ជាមួយ​ជំងឺងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ឬ​ជំងឺ​មហារីក​ទេ បញ្ហា​លើស​ទម្ងន់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។ ភាព​ធាត់​នាំ​ឲ្យ​យើង​​មិន​សូវ​មាន​ថាម​ពល​ក្នុង​ការ​រួម​ភេទ អសមត្ថភាព​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន​ផង​ដែរ។ ប៉ុន្តែ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​គ្រាន់​​តែ​​កែ​​ប្រែ​​របៀប​​រស់​​នៅ​​បន្តិច​​តែ​​ប៉ុណ្ណោះ ចំណង់​ផ្លូវ​ភេទ​អាច​នឹង​ប្រសើរ​ឡើង​វិញ​បាន​ហើយ។ ១- តើធាត់ធ្វើឲ្យប៉ះពាល់ចំណង់ផ្លូវភេទយ៉ាងដូចម្ដេច? ការ​សិក្សា​បាន​​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ធាត់ គឺ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​លិង្គ​មិន​រឹង និង​​បញ្ហា​​អសមត្ថិភាព​​ផ្លូវ​​ភេទ​។ លើស​​ទម្ងន់​​ក៏​​អាច​​បណ្ដាល​​ឲ្យ​​យើង​មាន​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល លើស​សម្ពាធ​ឈាម និង​​ជំងឺ​ទឹក​​នោម​ផ្អែម​​ដែលអាច​​រារាំង​លំហូរ​​ឈាម​​រត់​ទៅ​​កាន់​​លិង្គ​​ធ្វើ​​ឲ្យ​​លិង្គ​​មិន​អាច​រឹង​បាន។

Read more

ចំណុចសំខាន់នៃរឿងរ៉ាវ​ទាំង​៧​ យ៉ាងដែលអាច​កើត​លើ​កន្លែង​សម្ងាត់ស្រីៗ​​ពេលវ័យ​កាន់​តែ​ចាស់

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ទ្វារ​មាស​​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ផង​ដែរ។​​ ​ប្រសិន​បើ​ស្រីៗ​យើង​គិត​ថា​ ​​ការ​ផ្លាស់ប្ដូរ​នេះ​ គឺ​សំដៅ​​តែ​ទៅ​លើ​រូប​រាង​នៃ​ទ្វារ​មាស​នោះ​ យើង​ប្រហែល​ជា​យល់​ច្រឡំ​ហើយ​។​ ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ​អារម្មណ៍​ ក៏​ដូច​ជា​មុខងារ​នៃ​ទ្វារ​មាស​ក៏​មាន​ការ​​ប្រែប្រួល​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​មិន​បាន​ត្រៀម​ខ្លួន​ជាមុន​ទេ​នោះ​ យើង​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​។​​ ដូច្នេះ​ហើយ​ ​នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​​រឿងរ៉ាវ​ទាំង​៧​​ដែល​នឹង​ត្រូវ​កើត​ឡើង​​​តាម​ធម្មជាតិ​ ​​យើង​​មិន​ត្រឹម​តែ​អាច​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​យក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​វា​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​​បាន​ផង​ដែរ។​ ១. សាច់ដុំ​​បាតអាង​ត្រគាក​ចុះ​ខ្សោយ​ ​​​​​​ការ​បាត់បង់​ម៉ាស​សាច់ដុំ​

Read more

ព្យាយាម​យក​កូន​តែ​​មិន​បាន​សម្រេច តើគួរទៅជួបពេទ្យពេលណា?

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ ស្រីៗ​យើង​ដែល​កំពុង​ចង់​បាន​ប៊េប៊ី តើ​គួរ​​ព្យាយាម​យក​កូន​ក្នុង​រយៈពេល​ប៉ុន្មាន​ទើប​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិភាក្សា​ពីរឿង​មាន​ផ្ទៃ​ពោះ? ពិត​ណាស់​មិន​ថា​ស្រីៗ​យើង ឬស្វាមី​ទេ ពិត​ជា​អន្ទះ​សារ​មិន​ខាន​ ក្រោយ​ព្យាយាម​យក​កូន​ច្រើន​ខែ ឬ​ដល់​ឆ្នាំ​ហើយ​នៅ​តែ​មិន​អាច​មាន​កូន​បាន​នោះ។ ១. មិន​អាច​​បង្ក​កំណើត​បាន​មានន័យ​ថា​ម៉េច​? ការ​មិន​អាច​បង្ក​កំណើត​បាន​​មាន​ន័យ​ថា​ស្រី​យើង​មិន​អាច​មាន​ផ្ទៃពោះ​បាន​​ក្រោយ​ព្យា​យា​ម​យក​កូន​អស់​រយៈ​ពេល​មួយ​ឆ្នាំ​រួច​មក។ សម្រាប់​ស្រីៗ​យើង​មាន​វ័យ​​៣៥​ឆ្នាំ​ឡើង​ គឺ​គិត​​ក្រោយ​ពេល​ព្យាយាម​យក​កូន​អស់​រយៈពេល​ប្រាំ​មួយ​ខែ​មិន​សម្រេច​។ ដូច​គ្នា​ដែរ ស្រីៗ​យើង​ដែល​អាច​មាន​ផ្ទៃ​ពោះ តែ​មិន​អាច​រក្សា​គភ៌​បាន​ក៏​អាច​ថា​មិន​អាច​បង្ក​កំណើត​ដែរ​។​ ដើម្បី​អាច​មាន​ផ្ទៃ​ពោះ​បាន​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ រាងកាយ​ស្រីៗ​យើង​ត្រូវ​បញ្ចេញ​ស៊ុត​មេជីវិត​ញី​មួយ​ពី​ក្នុង​អូវែ ស៊ុត​ត្រូវ​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បំពង់​ដៃស្បូន​ទៅ​កាន់​ស្បូន​ មេជីវិត​ឈ្មោល​ត្រូវ​ចូល​ទៅ​ក្នុង​ស៊ុត​ដើម្បី​បង្ក​កំណើត​ ស៊ុត​ដែល​បង្ក​កំណើត​ត្រូវ​តែ​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាង​ក្នុង​នៃ​ស្បូន​

Read more

ស្រីៗ​គ្នាយើងគយរដឹង! ពេលរួម​ភេទ​ហើយ​ទៅ​នោម​ភ្លាម ​អាចជួយកាត់​បន្ថយ​ឱកាស​មាន​ផ្ទៃពោះឬ?

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖​ កន្លង​មក​ធ្លាប់​មាន​សំណួរ​ថា​តើ​ក្រោយ​រួម​ភេទ​ភ្លាមៗ បើ​ស្រីៗ​យើង​ទៅ​បត់​ជើង​តូច អាច​កាត់​បន្ថយ​ឱកាស​មា​ន​ផ្ទៃ​ពោះ​ឬ​យ៉ាងណា? ជា​ការពិត​ ទោះបីជា​ស្រីៗ​យើង​ទៅ​បត់ជើង​តូច​ភ្លាម​ៗ​ក្រោយ​ពី​ភាគី​ខាង​ប្រុស​បញ្ចេញ​ទឹក​កាម ក៏​មិន​អាច​មាន​ឥទ្ធិពល​អ្វី​លើ​ឱកាស​មាន​ផ្ទៃពោះ​ដែរ​។ ក្នុង​អំឡុងពេល​រួម​ភេទ ទឹក​កាម​នឹង​បាញ់ចូល​ទៅ​​តាម​​​រន្ធទ្វារ​​មាស​ទៅ​​ដល់​​មាត់​ស្បូន​។ ចំណែក​ការ​បត់ជើង​តូច ទឹក​នោម​ចេញ​តាម​​បង្ហួរ​នោម ដែល​រន្ធទ្វារមាស និង​បង្ហួរ​នោម​គឺ​ជា​ផ្នែក​ពី​រដាច់​ពី​គ្នា។ អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា ពេល​ស្រីៗ​យើង​ទៅ​បត់ជើង​តូច ទឹក​នោម​ចេញ​តាម​បង្ហួរ​នោម មិន​អាច​ជម្រះ​ទឹក​កាម ឬមេជីវិត​ឈ្មោល​ដែល​ចូល​ទៅ​តាម​​រន្ធ​ទ្វារមាស​​ទៅ​ដល់​មាត់​ស្បូន​បាន​នោះទេ​។​ បើសិន​ជា​មេជីវិត​ឈ្មោល​​បាន​ចូល​ទៅ​ក្នុង​រន្ធ​ទ្វារមាសដល់​មាត់​ស្បូន​​ហើយ គ្មាន​វិធី​ណា​អាច​យក​ចេញ​មក​វិញ​បាន​នោះ​ទេ

Read more

មានដឹងអត់គ្នាយើងស្រីៗ!! ព្រោះថាអាថ៌កំបាំង​កន្លែង​សម្ងាត់ សូម្បីតែស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ កន្លង​មក​ ធ្លាប់មាន​ការជជែកពី ​អាថ៌កំបាំង​ទាំង​ប្រាំរបស់អាអូន​តូច​ប្រុសៗ ឲ្យ​គ្នា​យើង​ដឹង​អស់​ហើយ។ លើកនេះ យើងនឹងបង្ហាញ​ពី​អាថ៌កំបាំង​ទាំង​ ៥​ ​របស់​កន្លែង​សម្ងាត់​ស្រីៗ​វិញ​ម្តង ​ដើម្បី​ដំណេះ​ដឹង​សុខភាព​យើង​ទាំង​អស់​គ្នា​។ ទ្វារមាស គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ ដែល​ស្រីៗ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត។ អវយវៈ​នេះ អាច​យឺត​បាន​រហូត​ដល់​ទៅ ២០០% អំឡុង​ពេល​រួម​ភេទ។ ១- ហាត់​ប្រាណ​ល្អ​ចំពោះ​ទ្វារមាស ហាត់​ប្រាណ

Read more