CMAC៖ ការផ្ទុះគ្រាប់ឆេះត្រាក់ទ័រកំពុងភ្ជួរដីនិងបង្ករបួសធ្ងន់ចំពោះអ្នកបើកបរនោះ ជាការផ្ទុះគ្រាប់មីនតោនប្រភេទTM-46 

អង្គភាពស៊ីម៉ាក់បានធ្វើការសិក្សានិងអង្កេតវាយតំលៃអំពីគ្រោះថ្នាក់ផ្ទុះគ្រាប់សំណល់សង្គ្រាមហើយបង្កឆេះត្រាក់ទ័រភ្ជួរដី។

បើផ្អែកលើភស្តុតាងនិងអង្កេតជាក់ស្តែងដោយក្រុមជំនាញអង្គភាពសុីម៉ាក់នោះឃេីញថា៖ ការផ្ទុះគ្រាប់ឆេះត្រាក់ទ័រកំពុងភ្ជួរដីនិងបង្ករបួសធ្ងន់ចំពោះអ្នកបេីកបរនោះ ជាការផ្ទុះគ្រាប់មីនតោនប្រភេទTM-46 ។

មានមតិខ្លះថាជាតំបន់ភ្នំវាមិនសមមានគ្រាប់មីនតោននោះទេ ពិបាកណាស់ករណីសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ វាជាមរតកសង្គ្រាម។

ហើយគ្រាប់មីនតោនអាចជាសំណល់ពីសង្គ្រាម ហើយគ្រាប់មីននេះ អាចកប់តាំងពីសម័យសង្គ្រាមខែ្មរក្រហម-ទាហានសាធារណរដ្នលន់ ណុល ព្រោះតំបន់នេះមានទីតាំងបន្ទាយទាហានលន់ ណុល ចំនួន៣ទីតាំង ។

ដីនេះស្ថិតនៅតំបន់ភ្នំ ហើយបានភ្ជួរដោយនង្គ័លផាល៧ចំនួន៦លើក ហើយលើកនេះភ្ជួរនង្គ័លផាល៣មានជំរៅជ្រៅ។

អង្គភាពសុីម៉ាក់ មានផែនការបញ្ជូនកំលាំងទៅបោសសំសអាតរំដោះផ្ទៃចម្ការមីននៅខេត្តព្រះសីហនុទាំងអស់នៅក្នុងឆ្នាំ២០២២ និងមានមហិ្ឆតាចង់ប្រែក្លាយខេត្តព្រះសីហនុឱ្យក្លាយជាខេត្តគ្មានការភ័យខ្លាចដោយសារគ្រាប់មីន ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online