Coutinho ស្ដាយក្រោយទេ ពេលចេញពី Liverpool?
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho បាននិយាយទៅកាន់សារព័ត៌មាន Sports Illustrated នាពេលថ្មីៗនេះថា គេមិនស្ដាយក្រោយទេចំពោះការចាកចេញពីក្លឹប Liverpool កន្លងមកនោះទេ ទោះបីឥឡូវនេះ ក្លឹបនេះមានភាពរីកចម្រើនយ៉ាងណាក្ដី។
ខ្សែបម្រើ Coutinho បាននិយាយថា ៖ ” ខ្ញុំមិនស្ដាយក្រោយទេ ខ្ញុំបានដើរផ្លូវថ្មីមួយផ្សេងចេញពីក្លឹប Liverpool នឹងហើយ។ “
Coutinho បានបន្តថា ៖ ” ដូចកីឡាករដទៃទៀតអញ្ចឹង ខ្ញុំកំពុងខិតខំនៅក្លឹប ដែលខ្ញុំបានលេងឲ្យសព្វថ្ងៃនេះ ដើម្បីសម្រេចក្ដីស្រមៃអ្វី ដែលខ្ញុំចង់បាន។ ខ្ញុំសប្បាយចិត្តនូវអ្វី ដែលខ្ញុំបានសម្រេចចិត្តពីមុន ដូច្នេះឥឡូវនេះ ខ្ញុំខិតខំទៅមុខជានិច្ច។ “
សូមបញ្ជាក់ផងដែរថា ខ្សែបម្រើ Philippe Coutinho ក៏ធ្លាប់លេងឲ្យក្លឹប Liverpool ផងដែរចាប់ពីឆ្នាំ ២០១២ដល់ឆ្នាំ ២០១៨ដោយចូលរួមលេងបាន ២០១ប្រកួតនិងរកគ្រាប់បាល់បាន ៥៤គ្រាប់៕
ប្រភព៖ Goal ប្រែសម្រួល៖ http://news.sabay.com.kh/