Covid-19 បានសម្លាប់មនុស្សអស់ជាង ៨១ម៉ឺននាក់ហើយ គឺនិងមនុស្សឆ្លងវីរុសនេះសរុប នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣,៥៧៧,៦២៦នាក់

Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៨១ម៉ឺននាក់ហើយ គឺចំនួន ៨១២,១៨១៨នាក់ និងមនុស្សឆ្លងវីរុសនេះសរុប នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣,៥៧៧,៦២៦នាក់ ខណៈដែលមនុស្សជាសះស្បើយ បានកើនឡើងដល់ ១៦,០៧៥,២៩០នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន ៨៤៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ៦១,៧៤៩នាក់។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលជាប់លេខ២ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុស Covid-19 ចំនួន ៤៩៥នាក់ និងសហរដ្ឋអាមេរិកលេខ៣ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ៤៣០នាក់ ប៉ុន្តែអាមេរិកជាប់លេខ២ ដែលមានមនុស្សឆ្លងថ្មីច្រើនជាងប្រទេសឥណ្ឌា គឺចំនួន ៣,២៦៩៥នាក់ ដែលមានប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន ២៣,០៨៥នាក់៕