Facebook ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីពីការផ្សាយពាណិជ្ជកម្ម និងការរកប្រាក់អនឡាញ ​(monetization)

Facebook បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីពីការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ពីមាតិការបស់ពួកគេនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឆ្លើយតបទៅនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ការរឹតបន្តឹងនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយពីប្រធានសន្តិសុខរបស់ក្រុមហ៊ុនដែលបានបន្ថែមថា “យើងក៏បន្តអនុវត្តដាក់ស្លាកបន្ថែមទៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។ ការផ្លាស់ប្តូរទាំងនេះបានចាប់ផ្តើមដំណើរការរួចហើយ ហើយនឹងបន្តដល់ចុងសប្តាហ៍។”

និយតករប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានប្រកាសក្នុងសប្តាហ៍នេះថា ការចូលប្រើ Facebook នៅក្នុងប្រទេសនឹងត្រូវបានរឹតបន្តឹង បន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់វេទិកានេះ និង Meta ពីបទរំលោភលើ “សិទ្ធិមនុស្សជាមូលដ្ឋាន” បន្ទាប់ពីសារព័ត៌មានរុស្ស៊ីចំនួនបួន ត្រូវបានដាក់កម្រិតក្នុងការអាក់េសស៕

ប្រភព៖ RT

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online