Felix នឹងមិនបានជួយ Atletico ប៉ះ Liverpool នៅប៉ុន្មានថ្ងៃទៀតទេ!
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix នឹងមិនត្រូវបានចូលរួមការប្រកួតរវាងក្លឹប Atletico Madrid និងក្លឹប Liverpool ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League នាយប់ថ្ងៃអង្គារខាងមុខនេះ។
មូលហេតុដែលកីឡាករវ័យ ២០ឆ្នាំរូបនេះអវត្តមាននៅក្នុងការប្រកួតខាងលើនេះគឺដោយសារតែរបួសសាច់ដុំរបស់កីឡាកររូបនេះមិនទាន់ជាសះស្បើយនៅឡើយ។
ចាប់តាំងពី Felix មានរបួសក្នុងការប្រកួតរវាងក្លឹប Atletico Madrid និងក្លឹប Legeanes កាលពីថ្ងៃទី ២៦ខែមករាកន្លងទៅ កីឡាករនេះបានខកខានក្នុងការចូលរួមការប្រកួតសំខាន់ៗ ៣ប្រកួតទៀតផង។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Joao Felix ទើបមកលេងឲ្យក្លឹប Atletico Madrid កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ដោយបានចូលរួមលេងបាន ២៣ប្រកួតនិងរកគ្រាប់បាល់បាន ៤គ្រាប់៕
ប្រភព៖ Goal ប្រែសម្រួល៖ http://news.sabay.com.kh/