FORD RANGER វ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតបុកម៉ូតូបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសសា្រល

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ននិង៥៣នាទីព្រឹក ថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២១ តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ត្រង់ចំណុចមុខផ្ទះឈ្មោះ តាក់ ច្រវឿន ស្ថិតនៅក្នុងភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរជុំបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ។

របាយការណ៍បានបញ្ជាក់ទៀតថា ម៉ូតូ១គ្រឿងម៉ាក ស្មាក់រេវ៉ូ ពាក់ស្លាកលេខ រដ្ឋ19 1- 2392 អ្នកបើកបរឈ្មោះ សៀង ប៊ួខាំ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការស៊ីវិល មានទីលំនៅបច្ចុប្បន្នភូមិហ្វាំង ឃុំប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី រងរបួសស្រាល។ចំណែក រថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ONG1 2- 0707 បើកបរដោយឈ្មោះ ហស ផាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអង្គការNPA មានទីលំនៅបច្ចុប្បន្នភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរីបានវ៉ាជែងនិងរថយន្តផ្សេងទៀត មិនបានប្រុងប្រយ័ត្នទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកនិងម៉ូតូកំពុងតែធ្វើចរាចរណ៍ក្នុងទិសដៅបញ្ច្រាស់គ្នា។

ក្រោយកើតហេតុអ្នករងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗផងដែរ។

ដោយឡែកវត្ថុតាងទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលស្រុកអូរជុំ យកមករក្សាទុកនៅអធិការដើម្បីធ្វើការសម្របសម្រួលគ្នានិងបញ្ចប់រឿង៕