Huawei សម្រេចប្រើបច្ចេកវិទ្យាហុល្លង់ ដើម្បីជំនួស Google Maps
ក្រុមហ៊ុន TomTom ដែលមានមូលដ្ឋាននៅប្រទេសហុល្លង់បានបង្ហាញថាបានចុះកុងត្រាជាមួយ Huawei ក្នុងការផ្ដល់នូវទិន្នន័យអំពីផែនការ, ការបង្ហាញផ្លូវ និងចរាចរណ៍សម្រាប់ប្រើក្នុងកម្មវិធីផែនទីរបស់ Huawei។
ការចុះកុងត្រានេះធ្វើឡើងជាយូរមកហើយ ប៉ុន្តែទើបតែបង្ហាញក្នុងពេលនេះ ពីសំណាក់លោក Remco Meerstra អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈរបស់ TomTom។ ក្រៅពីប្រកាសពីការចុះកុងត្រានេះ ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតលើសពីនេះឡើយ។
គួរដឹងថាងាកទៅរកដៃគូសហការផ្សេងក្រៅមកជំនួស Google នេះក៏ដោយសារ Huawei ត្រូវបានហាមឃាត់មិនឲ្យរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនោះទេ៕
ប្រភព៖ engadget ប្រែសម្រួល៖ http://news.sabay.com.kh/