Inter ឡើងកំពូលតារាង Serie A ក្រោយវាយបកយកឈ្នះ AC Milan
ការប្រកួតដ៏ជក់ចិត្តនៅក្របខ័ណ្ឌកំពូលអ៊ីតាលីក្នុងជំនួប Milan Derby ក្រុម Inter Milan បានយកឈ្នះអ្នកជិតខាង AC Milan ៤-២។

យប់មិញក្រុមភ្ញៀវបានបើកការនាំមុខ២គ្រាប់មុនស៊ុតបញ្ចូលទីដោយ Rebic នាទី៤០ និង Zlatan នៅនាទី៤៥+១ ធ្វើឲ្យចប់វគ្គទីមួយពួកគេនាំមុខ ០-២។ ដល់វគ្គទីពីរ Inter បានស៊ុតវាយបកវិញជាបន្តបន្ទាប់រហូត៤គ្រាប់ ធ្វើបានដោយ Brozovic នាទី៥១, Vecino នាទី៥៣, de Vrij នាទី៧០ និង Lukaku នាទី៩០+៣។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមលោក Antonio Conte ឡើងទៅកំពូលតារាង Serie A វិញ មានពិន្ទុ៥៤ ស្មើគ្នាជាមួយ Juventus ប៉ុន្តែមានគ្រាប់សំណល់ច្រើនជាង៕
ប្រភព៖ Sky Sports ប្រែសម្រួល៖ http://news.sabay.com.kh/