iphone x plus $200! សេចក្តីបំភ្លឺជូនមហាជនពីករណីបន្លំបោកប្រាស់ ការទិញ លក់តាមប្រពន្ធ័អនឡាញ Online
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈ ជនពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថាក្នុងមួយរយៈពេលថ្មីៗនេះមានជន សង័្សយមិនស្គាល់អត្តសញ្ញាណបានបង្កើតផេកPageហ្វេសប៊ុកដើម្បីផ្សព្វផ្សាយលក់ទូរស័ព្ទដៃ និងផលិតផលផ្សេងទៀតឱ្យទៅអតិថិជនតាមរយៈអនឡាញ online ។
នៅពេលដែលអតិថិជនសាកសួររកទីតាំងធ្វើអាជីវកម្មរបស់ម្ចាស់ផេក Page ខាងលើបានយករូបភាព( ហាងលក់ទូរស័ព្ទឈ្មោះ ហឹម ហ៊ )ដែលមានទីតាំងក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងទៅបង្ហាញប្រាប់អតិថិជន ដើម្បីជាការបន្លំបោកប្រាស់ឱ្យអតិថិជនមានជំនឿនិងផ្ញើប្រាក់មកឱ្យខ្លួនតាមរយៈការទិញទូរស័ព្ទឬផលិតផលផ្សេងៗ ប៉ុន្តែពេលទទួលបានប្រាក់ពីអតិថិជនហើយ ជនសង័្សយមិនបានផ្ញើទូរស័ព្ទ ឬផលិតផល នោះឱ្យទៅអតិថិជនទេ ។
សកម្មភាពបន្លំបោកប្រាស់ តាមរូបភាពខាងលើនេះ បានធ្វើឱ្យមហាជនឬអតិថិជន ដែល រងគ្រោះដោយអំពើរបស់ជនស័ង្សយខាងលើ មានការយល់ច្រឡំជាខ្លាំងទៅលើម្ចាស់ហាងលក់ទូរស័ព្ទត្រឹមត្រូវពិតប្រាកដឈ្មោះ ហឹម ហ៊ ថាជាអ្នកប្រព្រឹត្តិសកម្មភាពបែបនេះទៅវិញ ។
នៅពេលនេះម្ចាស់ហាងលក់ទូរស័ព្ទឈ្មោះ ហឹម ហ៊ នៅក្រុងបាត់ដំបង បានធ្វើការបដិសេធចោលទាំងស្រុងចំពោះរូបភាពដែលជនស័ង្សយបានយកទៅប្រើប្រាស់ក្នុងអំពើ ល្មើសច្បាប់កន្លងទៅ ហើយដើម្បីស្វែងរកការពិតនិងភាពត្រឹមត្រូវលើបញ្ហានេះ ម្ចាស់ហាង បានសម្រេចដាក់ពាក្យបណ្តឹងជាលាយលក័្ខអក្សរចូលទៅសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្រៅពីការបំភ្លឺបកស្រាយរបស់ម្ចាស់ហាងខាងលើ ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាចូលរួមសហការណ៍ផ្សព្វផ្សាយបន្តដើម្បីឱ្យមហាជនទូទៅលោកបានជ្រាបជាព័ត៌មាន និងកុំឱ្យមានការចាញ់បោកជនខិលខូច ខាងលើជាបន្តទៀត ម៉្យាងទៀតក៏ជាការជូនដំណឹងដល់មហាជនគ្រប់មជ្ឈដ្ឋានមេត្តាមានការប្រុងប្រយ័ត្ន បំផុតចំពោះករណីបោកប្រាស់ដែលកើតឡើងដោយការ(ទិញ-លក់)សម្ភារៈវត្ថុតាមរយៈប្រព័ន្ធអនឡាញOnlineនេះ និងសូមមេត្តាចូលរួមហសការណ៍ផ្តល់ព័ត៌មានដើម្បីឈានទៅវែកមុខជនខិលខូចខាងលើ យកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ដោយសេចក្តីគោរពរាបអានបំផុត៕(ក្រុមការងាប្រតិកម្មរហ័ស)



