Klopp អត់នឹកស្មានថា ចាញ់ Watford ទេ តែបរាជ័យផ្ដល់ផលវិជ្ជមានមក Liverpool
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយកាលពីពេលថ្មីៗនេះថា លោកសន្យានឹងស្ដារមុខមាត់ក្លឹបឡើងវិញ បន្ទាប់ពីប្រកួតចាញ់ក្លឹប Watford កាលពីម្សិលមិញនេះ។
លោក Klopp បាននិយាយថា ៖ ” ខ្ញុំមើលឃើញភាពបរាជ័យលើកនេះ បានផ្ដល់ផលវិជ្ជមានវិញ ដោយសារតែចាប់ពីឥឡូវទៅ យើងអាចលេងយ៉ាងម៉េចក៏បាន។ ខ្ញុំមិនខ្វល់ពីអ្នកដទៃគិតម៉េចទេលើរឿងនឹង។ ប៉ុន្តែឥឡូវនឹង យើងមិនបាច់លេងទប់ ឫក៏លេងដើម្បីយកកំណត់ត្រាអ្វីឡើយ គឺយើងលេងយកតែ ឈ្នះទេ ” ។
អ្នកចាត់ការរូបនេះបានបន្តថា ៖ ” យើងមិនគិតថា ការប្រកួតចាញ់លើកនេះមិនសំខាន់នោះឡើយ ប៉ុន្តែយើងធ្លាប់ឈ្នះច្រើនមកហើយ ដូច្នេះការចាញ់លើកនេះ វាមិនអាក្រក់អីណាស់ណាទេ។ យើងទទួលយកភាពបរាជ័យមួយនេះ អញ្ចឹងហើយឥឡូវនេះយើងនឹងបង្ហាញពីចំណាប់អារម្មណ៍ទៅវិញ ដោយសារតែមនុស្សមួយចំនួនមើលឃើញពីបរាជ័យរបស់យើងលើកនេះ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំមិននឹកស្មានអញ្ចឹងសោះ ” ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ ក្លឹប Liverpool បានតទល់នឹងក្លឹប Watford នៅក្នុងការប្រកួត Premier League ដោយមានលទ្ធផល ០-៣ ទោះជាយ៉ាងណាការប្រកួតចាញ់នេះ មិនបានធ្វើឲ្យ Liverpool ធ្លាក់ពីតំណែងឈានមុខនៅក្នុងការប្រកួត Premier League នេះឡើយ៕
ប្រភព៖ Dailymail ប្រែសម្រួល៖ http://news.sabay.com.kh/