Kmart បានផ្អាកការប្រើប្រាស់កម្មវិធីសម្គាល់មុខបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីធ្វើការស៊ើបអង្កេត

ក្រុមហ៊ុន Kmart ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលីផងនោះ បានផ្អាកការប្រើប្រាស់កម្មវិធីសម្គាល់មុខ ខណៈពេលដែលការិយាល័យស្នងការដ្ឋានព័ត៌មានអូស្ត្រាលី (OAIC) បើកការស៊ើបអង្កេតពីផលប៉ះពាល់ទៅលើឯកជនភាពរបស់អតិថិជនទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ។

ក្រុមហ៊ុនបានបញ្ជាក់ថា គោលបំណងក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះគឺដើម្បី តាមដានអតិថិជនដែលត្រូវបានហាមឃាត់ ការពារការក្លែងបន្លំតាមរយៈការផ្លាស់ប្ដូរឥវ៉ាន់ និងកាត់បន្ថយការលួច។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានការពារការអនុវត្តរបស់ពួកគេថា ពួកគេគ្រាន់តែចង់ចាប់អតិថិជនដែលត្រូវបានហាមឃាត់ ហើយមិនរក្សាទុករូបភាពសម្រាប់អ្នកទិញទំនិញធម្មតានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភមិនត្រូវបានកំណត់ចំពោះការផ្ទុកទិន្នន័យនោះទេ។ ប្រព័ន្ធបែបនេះនៅតែត្រូវស្កេនមុខរបស់អតិថិជនគ្រប់គ្នាដែលបានចូលក្នុងហាង ហើយទិន្នន័យទាំងអស់នេះអាចត្រូវបានប្រើប្រាស់ដែលនាំឱ្យមានការរើសអើងទាក់ទងទៅនឹង ភេទ ពូជសាសន៍ ឬបង្កើតផលវិជ្ជមានមិនពិត។ ក្រុមហ៊ុនធំៗមានដូចជា IBM និង Microsoft ក៏បានធ្វើការកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យានេះដោយសារតែមានការព្រួយបារម្ភទាក់ទងទៅនឹងតម្លាភាពក្នុងការទាញយក និងវិភាគទិន្នន័យ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online