Liverpool ចាញ់ Atletico និងស៊ុតមិនចំគោលដៅសូម្បី១ជើង
Liverpool ដែលជាក្រុមការពារតំណែងជើងឯកចាស់កំពុងស្រពិចស្រពិលសម្រាប់កៅអីវគ្គបន្តក្រោយចាញ់ Atletico Madrid ១ទល់នឹង០ សម្រាប់ជើងទីមួយ វគ្គ១៦ក្រុម។
ការប្រកួតកាលពីយប់មិញម្ចាស់ផ្ទះបើកការនាំមុខតាំងពីដើមវគ្គទីមួយ ស៊ុតបញ្ចូលទីដោយខ្សែបម្រើ Saul Niguez នៅ៤នាទីដំបូងនៃវគ្គទីមួយ។ ក្រោយមានគ្រាប់ចំណេញ Atletico ហាក់លែងខ្វល់ពីការវាយលុយ និងបង្កើនការ ការពារច្រើនក្នុងប្រកួតនោះដោយពួកគេមានការគ្រប់គ្រងបាល់ត្រឹម២៧%ប៉ុណ្ណោះ។
ដោយឡែក Liverpool វិញមិនអាចទម្លុះរនាំងការពារដ៏រឹងរបស់ក្រុមជើងខ្លាំងអេស្ប៉ាញបានឡើយ ក្នុងនោះពួកគេមានឱកាសស៊ុត៨ជើង ប៉ុន្តែគ្មានគ្រាប់ណាមួយចំគោលដៅទេ។ ជើងទីពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Anfield ៣សប្ដាហ៍ទៀត៕

ប្រភព៖ Dailymail ប្រែសម្រួល៖ http://news.sabay.com.kh/