Lukaku និង Sanchezតាំង​ពី​លេង​នៅ​ Inter មាន​ស្ថានភាព​យ៉ាង​ណា​ហើយ?

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku បាន​ផ្លាស់​ទៅ​កាន់​ក្លឹប Inter Milan កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០១៩ កន្លង​ទៅ​ ក្នុង​តម្លៃ​ខ្លួន​លើស​ពី ៨០​លាន​ដុល្លារ ខណៈ​ខ្សែ​ស្លាប​ Alexis Sanchez វិញ ផ្លាស់​ទៅ​ក្លឹប​ជាមួយ​គ្នា​ដែរ ប៉ុន្តែ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។

កីឡាករ​ទាំង​ពីរ​ ទោះ​ជា​លេង​ក្នុង​ក្លឹប​តែ​មួយ​មែន តែ​ហាក់​ដូច​ជា​ជួប​វាសនា​មិន​ដូច​គ្នា​សោះ។ ខ្សែ​ប្រយុទ្ធ​ Lukaku ហាក់​ដូច​ជា​មាន​យីអ៊ុន​ ជាង​ Sanchez បន្តិច​។

Lukaku គិត​ត្រឹម​ពេល​នេះ បាន​បង្ហាញ​ខ្លួន​ ២៣​ដង​គ្រប់​ការ​ប្រកួត​របស់ Inter Milan ហើយ​ក្នុង​ចំណោម​ ២៣​ប្រកួត​នោះ កីឡាករ​បែលហ្សិក​រូប​នេះ​ រក​បាន​ ១៦​គ្រាប់។

ចំណែក​ឯ Sanchez វិញ លេង​បាន​តែ ៤ដង​ប៉ុណ្ណោះ គ្រប់​កម្មវិធី។ ទម្រង់​លេង​របស់​គេ​មិន​សូវ​ជា​ល្អ​សោះ ដោយ​រក​បាន​តែ​មួយ​គ្រាប់​ទេ៕

អត្ថបទ៖  http://news.sabay.com.kh/