Mac Pro មាន RAM ទំហំ ១,៥TB អាចទប់ Chrome ជាង ៦ពាន់ Tab ជាប់អត់?

Chrome ត្រូវ​គេ​ស្គាល់​ថា​ជា​ Browser មួយ​ដែល​ដំណើរ​ការ​លឿន និង​ឆ្លើយ​តប​រហ័ស ហើយ​ទន្ទឹម​នឹង​នោះ​វា​ក៏​​ប្រើ​ប្រាស់​​ RAM នៃ​កុំព្យូទ័រ​ច្រើន​ផង​ដែរ។ YouTuber ឈ្មោះ Jonathan Morrison បាន​ធ្វើ​ការ​សាក​ល្បង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​នូវ​លើ​កម្មវិធី Chrome នេះ ជា​មួយ​កុំព្យូទ័រ Mac Pro របស់​ខ្លួន​ដែល​មាន RAM ទំហំ ១,៥TB។

ដំបូង Jonathan បាន​សាក​ល្បង​បើក​ Tab ​ប្រមាណ ២ ពាន់ Tab នៅ​លើ Chrome ជា​មួយ​កុំព្យូទ័រ​របស់​ខ្លួន ដែល​វា​ប្រើ​ប្រាស់ RAM អស់ ៧៥GB។ ប្រមាណ ២ម៉ោង​ក្រោយ​មក ជា​មួយ​ការ​បើក ៥០០០ Tab ឃើញ​ថា​ Chrome ប្រើ​ RAM អស់ ១៧០GB។

ក្រោយ​មក​ទៀត​ Jonathan បាន​បើក​ Chrome ដល់​ជាង ៦០០០ Tab និង​ទុក​វា​ចោល​រយៈពេល​មួយ​ល្ងាច ពេល​ពិនិត្យ​មើល​ឃើញ​កម្មវិធី Chrome ប្រើ​ប្រាស់ RAM អស់​ទំហំ​ដល់​ទៅ ៨៥៧GB ឯណោះ។ ទុក​កាន់​តែ​យូរ​កម្មវិធី Chrome ស៊ី RAM អស់​កាន់​តែ​ធំ ឡើង​រហូត​ដល់​ ១,៤TB និង​រហូត​ដល់​គាំង​កម្មវិធី Chrome តែ​ម្ដង៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ http://news.sabay.com.kh/