NATO ធ្វើសមយុទ្ធយោធានៅប្រទេសប៉ូឡូញ

សម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការ NATO កំពុងធ្វើសមយុទ្ធរួមគ្នានៅក្នុង​ប្រទេសប៉ូឡូញ ជាប្រទេសជិតខាងអ៊ុយក្រែន។ កងទ័ពប្រមាណ 7,000នាក់មកពីប្រទេសជាង 20 បានចូលរួមនៅក្នុងសមយុទ្ធនេះ។ ប្រទេស​ទាំងនេះរួមមានទាំងប្រទេសស៊ុយអែត ដែលកំពុងពិចារណាការដាក់​ពាក្យ​ស្នើសុំចូលជាសមាជិកអង្គការNATO។ សកម្មភាពមួយចំនួនកំពុង​ប្រព្រឹត្តទៅនៅភាគខាងកើតប្រទេសប៉ូឡូញ មានចម្ងាយប្រហែល 150គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ រថយន្តយោធា​បានអនុវត្តការឆ្លងទន្លេដោយប្រើស្ពានបណ្ដោះអាសន្ន ខណៈយន្តហោះ​ចម្បាំងហោះនៅខាងលើ៕