Ramos ក្លាយជាខ្សែការពារទទួលបានកាតក្រហមច្រើនជាងគេក្នុង UCL
ខ្សែការពារអេស្ប៉ាញ Sergio Ramos បានក្លាយជាកីឡាករទទួលបានកាតក្រហមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌកំពូលអឺរ៉ុបហើយ ក្រោយពីត្រូវបានបណ្ដេញចេញក្នុងប្រកួតប៉ះនឹង Manchester City កាលពីយប់ថ្ងៃពុធកន្លងទៅ។
សរុបមកកីឡាកររូបនេះទទួលបានកាតក្រហមចំនួន ៤លើក ក្នុង UEFA Champions League ក្រោយពីខកខានអស់ជាង ៤ឆ្នាំ។ លើកចុងក្រោយ ដែលកីឡាករនេះទទួលបានកាតក្រហមគឺកាលពីឆ្នាំ២០១៦ អំឡុងប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ះនឹងក្លឹប Atletico Madrid។
/5e57cbe7349c3_1582812120_medium.jpg)
កន្លងមកមានកីឡាករ ២រូប ដែលទទួលបានកាតក្រហមចំនួន ៤ដងដូច Ramos ដែរ។ កីឡាករទាំងពីរនោះគឺ ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic និងខ្សែបម្រើការពារ Edgar Davids។
ក្នុងអាជីពរបស់ Ramos នេះជាកាតក្រហមលើកទី២៦ របស់រូបគេហើយ ខណៈខ្សែការពាររូបនេះទទួលបានកាតលឿង ២៣៧ដង៕
ប្រភព៖ The Sun ប្រែសម្រួល៖ http://news.sabay.com.kh/