Real ដាក់​កីឡាករ​ឈុត​ធំ​បស់​ខ្លួន​ ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​

ក្លឹប​ Real Madrid បាន​ធ្វើ​ការ​ដាក់​កីឡាករ​ឈុត​ធំ​របស់​ខ្លួន​ទាំង​អស់​ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​ដោយ​ខ្លួន​ឯង​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​តាម​គេហទំព័រ​របស់​ក្លឹប​នេះ​។

ការ​ដាក់​កីឡាករ​របស់​ខ្លួន​ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​ដោយ​ខ្លួន​ឯង​ភ្លាមៗ​បែប​នេះ​ ដោយ​សារ​តែ​ ពួក​គេ​បាន​ស្នាក់​នៅ​អគារ​រួម​គ្នា​ជា​មួយ​ កីឡាករ​បាល់បោះ​ម្នាក់​របស់​ក្លឹប​នេះ​ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូរ៉ូណា​។

ទន្ទឹម​នឹង​នេះ​ បុគ្គលិក​ទាំង​អស់​ ដែល​ធ្វើ​ការ​នៅ​ក្លឹប Real Madrid ​នេះ​ក៏​ត្រូវ​បាន​​ដាក់​ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​ដោយ​ខ្លួន​ឯង​ដែរ​ ​ឯ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​នេះ​ក៏​ត្រូវ​បាន​សម្រេច​ឲ្យ​បិទ​ជា​បណ្ដោះ​អាសន្ន​ទៀត​ផង​។​

រីឯ​ការ​ប្រកួត​នៅ​ La Liga សម្រាប់​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​ ក្លឹប​ Real Madrid នឹង​មិន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ឡើយ​ តែ​ទោះ​ជា​យ៉ាង​ណា​ការ​ប្រកួត​ទាំង​នេះ​ ត្រូវ​បាន​ខាង​ Li Liga លើក​ថ្ងៃ​​ជា​ស្រេច​ហើយ​៕

ប្រភព៖ Real Madrid   ប្រែ​សម្រួល៖  http://news.sabay.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online