Samsung នឹងធ្វើកម្មវិធី Unpacked កំពូល Galaxy មួយថ្មីទៀត កុំភ្លេចរង់ចាំទាំងអស់គ្នា
ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួនកាលពីចុងខែមករា កន្លងទៅ។ តើអ្វីទៅដែលនឹងបង្ហាញដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ? តើនឹងមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូនដែលគ្មានគូប្រៀបនេះ?
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy ជំនាន់ថ្មីនេះនឹងធ្វើឡើងនៅទីក្រុង
សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិកវេលាម៉ោង ១០ នាទីព្រឹកដែលត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២ នាទីរំលងអធ្រាត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះអ្នកគាំទ្រសូមរង់ចាំមើលទាំងអស់គ្នាថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃស្តេចកំពូលស្មាតដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖
- វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.samsung.com
- ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.facebook.com/SamsungCambodia
ដូច្នេះសូមរង់ចាំអ៊ុតមើលនូវមហាព្រឹត្តិការណ៍ Unpacked ស្តេចកំពូលស្មាតហ្វូន Samsung Galaxy ជំនាន់ថ្មីដែលនឹងមានលក្ខណៈកាន់តែពិសេសអស្ចារ្យពុំធ្លាប់មាន និងកំពុងតែល្បីខ្ទរខ្ទារខ្លាំងដែលនឹងធ្វើការបង្ហាញផ្លូវការជាសាកលនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០ ខាងមុខនេះ។
សូមកុំខកខានក្នុងការទស្សនាថាតើ Samsung Galaxy ជំនាន់ថ្មី នេះ ទំនើបលើសពីភាពអស្ចារ្យកម្រិតណា៕
អត្ថបទ៖ http://news.sabay.com.kh/