Spurs ខ្ចីបានខ្សែបម្រើពីព័រទុយហ្គាល់ ខណៈក្លឹបធំៗផ្សេងទៀតហាក់នៅស្ងាត់
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Gedson Fernandes ត្រូវបានផ្ទេរទៅលេងឲ្យក្លឹប Tottenham Hotspur ហើយដោយបានចុះកុងត្រាខ្ចីជើងពីក្លឹបBenfica រយៈពេល ១៨ខែបើយោងតាមការផ្សាយរបស់ក្លឹបនេះ។
ការចុះកុងត្រាខ្ចីជើងកីឡាករ Fernandes នេះក៏មានការរួមបញ្ចូលនឹងជម្រើសក្នុងការទិញកីឡាករនេះផងដែរ ដោយខាងក្លឹប Benfica បានឯកភាពផងដែរក្នុងតម្លៃខ្លួនជាង ៥៦លានដុល្លារ។
ការចាកចេញពីក្លឹបរបស់ Fernandes ធ្វើឲ្យក្លឹបល្បីៗជាច្រើនមកទាក់ទង និងបានផ្ដល់តម្លៃខ្លួនប្រហាក់ប្រហែលនឹងក្លឹប Spur ដែរ។ ប៉ុន្តែខ្សែបម្រើ Fermandes ផ្ទាល់បានជ្រើសរើសទៅក្លឹប Spur ដោយខ្លួនឯង។
គួរបញ្ជាក់ផងដែរថា Fernandes បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០០៨តាំងពីខ្លួននៅក្មេងវ័យមកម្ល៉េះ ហើយក៏ធ្លាប់ទទួលពានរង្វាន់ជាច្រើនផងដែរដូចជា ពានរង្វាន់ Primeira Liga និងពានរង្វាន់ UEFA European ជាដើម៕
ប្រភព៖ Sky Sports ប្រែសម្រួល៖ ហ៊ីម រស្មី