វិធីសាស្ដ្រព្យាបាលគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម!

មន្ទីរពេទ្យកាល់ម៉ែត÷ គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។ ១) រោគសញ្ញា៖ រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជាៈ – សភាពអ្នកជំងឺឡេះឡះ

Read more

កង្វះវីតាមីនD និងផលប៉ះពាល់ទៅលើខួរក្បាល និងប្រព័ន្ធប្រសាទ!  

មន្ទីរពេទ្យកាល់ម៉ែត÷ វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis)

Read more

វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ!  

មន្ទីរពេទ្យកាល់ម៉ែត÷ អ្វីទៅជាជំងឺគ្រុនផ្តាសាយ ? ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus)។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ២) ការចម្លងមេរោគ÷ ជំងឺផ្តាសាយឆ្លងតាមរយៈ – ការក្អក – កណ្តាស់ – សំបោរ ស្លេស – នៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ

Read more

គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!

មន្ទីរពេទ្យកាល់ម៉ែត÷ ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ។ – រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជម្ងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន)។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដើម្បីអាចអោយយើងបានគិតទៅដល់ជំងឺរលាកថ្លើម : មានការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់,

Read more

គ្រោះថ្នាក់នៃការស្លាក់ចូលនៃដែកខួងធ្មេញ !

មន្ទីរពេទ្យកាល់ម៉ែត÷ ជាបទពិសោធន៏ កាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ មានបុរសជនជាតិចិនម្នាក់អាយុ ២៨ឆ្នាំ មកពីខេត្តព្រះសីហនុ បានចូលមកមន្ទីរពេទ្យកាល់ម៉ែតនៅពេលយប់ ដោយបានលេបចូលប្រដាប់ខួងធ្មេញ។ តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ និងដោយមានសម្របសម្រួលពីអ្នកបកប្រែ គឺគាត់បានស្លាក់ប្រដាប់ខួងធ្មេញដែលធ្វើពីដែកអ៊ីណុកដោយចៃដន្យ តាំងពីពេលថ្ងៃនៅខេត្ត តែមិនមានអាការៈឈឺចុកឆ្អល់ គួរអោយកត់ សំគាល់ឡើយ។

Read more

គ្រោះថ្នាក់ស្ទះសរសៃឈាមបេះដូង!

មន្ទីរពេទ្យកាល់ម៉ែត÷ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើអោយស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ

Read more

ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!

មន្ទីរពេទ្យកាល់ម៉ែត÷ ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។ ១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់? តាមរយៈ NICE guideline (National

Read more

ជំងឺថប់បារម្ភ!

មន្ទីរពេទ្យកាល់ម៉ែត÷ ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។ ក) មូលហេតុ៖ មិនមានមូលហេតុច្បាស់លាស់ ខ) កត្តាងាយប្រឈម៖ – តំណរពូជ – បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល – ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត – ប្រើប្រាស់សារធាតុញៀន

Read more

តើស្ត្រីអាចមានផ្ទៃពោះ ជាមធ្យមក្នុងរយៈពេលប៉ុន្មានក្រោយរៀបការ?

មន្ទីរពេទ្យកាល់ម៉ែត÷ ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗគ្នា កត្តាជាច្រើនអាចបណ្តាលអោយមានបម្រែបម្រួលអរមូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្តជាកត្តាបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូរស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែក្នុង១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន “ពេលវេលាដែលត្រូវការដើម្បីមានគភ៌”។ ពេលវេលានេះប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត យោងតាមសក្ដានុពលនៃការមានកូនរបស់គាត់។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះគឺរវាង៣ និង៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ។ និយាយរួមរយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយ។ ក) ការពន្យាកំណើត

Read more

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)

មន្ទីរពេទ្យកាល់ម៉ែត÷ តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)? ១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ ២) តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?

Read more