កម្លាំងមួកខៀវកម្ពុជាបានខួងអណ្តូងទឹកស្អាតទី២រួចរាល់ជូនពលរដ្ឋអាហ្វ្រិកកណ្តាលប្រើប្រាស់
នៅថ្ងៃទី២៨ ខែធ្នូរឆ្នាំ២០២២ វរសេនីយ៍ទោ ណុង ងឿយ មេបញ្ជាការ រងកងអនុសេនាធំសំណង់វិស្វកម្ម លេខ៤៣២ ប្រចាំទិសបាំបារី ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា យោងតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សុឹម សំអៀត មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ អនុវត្តតាមផែនការរបស់ថ្នាក់លើ ដើម្បីធានាការប្រើប្រាស់ទឹកស្អាតអោយបានគ្រប់គ្រាន់ ដោយសារអណ្តូងទី១ ដែលក្រុមការងារអណ្តូងបានខួងនៅចុងឆ្នាំ២០១៩ ប្រើប្រាស់ទឹកមិនបានគ្រប់គ្រាន់សម្រាប់បំរើដល់កងកម្លាំងMINUSCA
Read more