រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងនឹងជួបលោក Blinken នៅសហរដ្ឋអាមេរិកក្នុង ខែនេះ

(Reuters) – នៅថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងថា រដ្ឋមន្ត្រីការបរទេសលោក Cho Tae-yul នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងជួបជាមួយសមភាគីលោក Antony Blinkenនៅថ្ងៃទី២៨ ខែកុម្ភៈនេះ។ អ្នកនាំពាក្យរបស់ក្រសួងលោក Lim Soo-suk បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា លោក Cho នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល

Read more

នៅក្នុងកិច្ចប្រជុំក្រុមប្រទេស G-20 បណ្ដារដ្ឋមន្ត្រីបស្ចិមប្រទេសរិះគន់រុស្ស៊ីរឿងអ៊ុយក្រែន

VOA÷ បណ្ដារដ្ឋមន្ត្រីការបរទេសបស្ចិមប្រទេសនៃក្រុមប្រទេស G-20 ដែលបានជួបប្រជុំគ្នានៅក្នុងប្រទេសប្រេស៊ីលកាលពីថ្ងៃពុធ បានថ្កោលទោសប្រទេសរុស្ស៊ីចំពោះការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន នៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov អង្គុយស្ដាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់មន្ត្រីការទូតនានា។ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបិទទ្វារនេះថា៖ «គេត្រូវតែធ្វើឱ្យរុស្ស៊ីចំណាយលើការខូចខាតដែលបណ្ដាលមកពីការឈ្លានពានរបស់ខ្លួន»។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យរបស់លោក។ មន្ត្រីការទូតកំពូលៗមកពីសហរដ្ឋអាមេរិក អូស្ត្រាលី

Read more

បាញ់ប្រហារនៅជិតការជួបជុំអបអរជ័យជម្នះ Super Bowl ក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្ករបួស ២១ នាក់ផ្សេងទៀត

(Reuters) – កាលពីថ្ងៃពុធ មានការផ្ទុះអាវុធបានផ្ទុះឡើង នៅកណ្តាលទីក្រុង Kansas City រដ្ឋ Missouri នៅជិតការប្រារព្ធពិធីដែលធ្វើនៅទីវាលសម្រាប់ការអបអរជ័យជំនះជើងឯក NFL Chiefs’ Super Bowl ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្ករបួស ២១នាក់ផ្សេងទៀត ខណៈដែលអ្នកគាំទ្រជាច្រើនបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ ប្រធានការិយាល័យនគរបាលក្រុងលោក Stacey

Read more

ប្រភពបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់ជនស៊ីវិល ០៩នាក់

(Reuters) – ប្រធានមន្ទីរពេទ្យ និងប្រភពសន្តិសុខលីបង់ចំនួនបីបាននិយាយថា កាលពីថ្ងៃពុធ ជនស៊ីវិល ០៩នាក់ ដែលក្នុងនោះមានកុមារបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភូមិជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ខណៈដែលអ៊ីស្រាអែលបាននិយាយថា ជាការឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែតរបស់ក្រុម Hezbollah ដែលបានសម្លាប់ទាហានម្នាក់។ ក្រុម Hezbollah និងយោធាអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នានៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ អស់រយៈពេលជាងបួនខែមកហើយ បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់បានបាញ់គ្រាប់រ៉ុក្កែតឆ្លងកាត់តំបន់ជួរមុខដែលមានជម្លោះ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តក្រុមហាម៉ាសប៉ាឡេស្ទីន។

Read more

ប្រទេសរុស្ស៊ី បញ្ចូលនាយករដ្ឋមន្ត្រីអេស្តូនីក្នុងបញ្ជីតាមចាប់ខ្លួន

NN – កាលពីថ្ងៃអង្គារ អាជ្ញាធររុស្ស៊ី បានចាប់ផ្តើមដំណើរការនីតិវិធីព្រហ្មទណ្ឌ ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងនាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas ដោយចោទប្រកាន់ក្រោមហេតុផលនយោបាយ។ វិមានក្រឹមឡាំងបានចោទប្រកាន់លោកស្រី Kallas, លោក Taimar Peterkop រដ្ឋមន្ត្រីការបរទេសអេស្តូនី និងលោក Simonas Kairys រដ្ឋមន្ត្រីក្រសួងវប្បធម៌លីទុយអានីថា បានបំផ្លាញ

Read more

ប្រទេសកូរ៉េខាងជើង បង្កើតប្រព័ន្ធគ្រប់គ្រងគ្រាប់រ៉ុក្កែតប្រភេទថ្មី យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង

(Reuters) – នៅថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបង្កើតប្រព័ន្ធគ្រប់គ្រងគ្រាប់ផ្លោងប្រភេទថ្មីមួយដោយជោគជ័យ សម្រាប់បាញ់ គ្រាប់រ៉ុក្កែត រួមជាមួយនឹងគ្រាប់ផ្លោងដែលអាចគ្រប់គ្រងបាន។ KCNA បាននិយាយថា កាលពីថ្ងៃអាទិត្យ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលមើលការខុសត្រូវ លើការអភិវឌ្ឍន៍មីស៊ីលរបស់ប្រទេសនេះ បានធ្វើការសាកល្បង “ប្រព័ន្ធគ្រប់គ្រងគ្រាប់ផ្លោង” ដោយបាញ់ រ៉ុក្កែតជាច្រើនគ្រាប់ដែលអាចគ្រប់គ្រងបានមានទំហំ

Read more

អ៊ីស្រាអែលរំដោះចំណាប់ខ្មាំងពីរនាក់នៅទីក្រុង Rafah ដោយប្រើប្រាស់ការវាយ ប្រហារតាមអាកាស ដែលមន្ត្រីសុខាភិបាលនិយាយថា បានសម្លាប់មនុស្ស ៣៧នាក់

(Reuters) – នៅព្រឹកថ្ងៃច័ន្ទ អ៊ីស្រាអែលបានបើកប្រតិបត្តិការកងកម្លាំង ពិសេសមួយដែលបានរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់នៅទីក្រុង Rafah ចំពេលមានការវាយប្រហារ តាមអាកាស ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថាបានសម្លាប់មនុស្ស ៣៧ នាក់ និងបង្ករបួស ដល់មនុស្សរាប់សិបនាក់ផ្សេងទៀតនៅភាគខាងត្បូងទីក្រុង Gaza។ យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរួមគ្នាដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) សេវា សន្តិសុខ Shin

Read more

មនុស្សយ៉ាងតិច ៦៧ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah ក្នុងតំបន់ហ្កាហ្សា

VOA÷ អ៊ីស្រាអែលបានវាយប្រហារនៅថ្ងៃចន្ទនេះលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦៧ នាក់។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលមូលដ្ឋាននៅក្នុងទីក្រុងនោះ។ កន្លងមក ជនស៊ីវិលចំនួនប្រហែល ១,៤ លាននាក់បានភៀសខ្លួនចេញពីទូទាំងតំបន់ហ្កាហ្សាទៅទីក្រុងនោះដើម្បីគេចពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas)។ ពលរដ្ឋក្នុងតំបន់នោះបានរៀបរាប់ថាមានការបាញ់ផ្លោងធ្ងន់ធ្ងរ ដោយការវាយប្រហាររបស់អ៊ីស្រាអែលបានត្រូវចំផ្ទះនិងវិហារអ៊ិស្លាមមួយចំនួន។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំ «គោលដៅភេរវកម្ម» នៅក្នុងផ្នែកមួយនៃទីក្រុង

Read more

រដ្ឋមន្ត្រីចក្រភពអង់គ្លេសនឹងជួបពិភាក្សា ជាមួយសមាជិកសភាសហរដ្ឋអាមេរិកស្តីពី ការស្តាររដ្ឋាភិបាលអៀរឡង់ខាងជើងឡើងវិញ

(Reuters) – កាលពីថ្ងៃអង្គារ ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសទទួលបន្ទុកប្រទេសអៀរឡង់ខាងជើងលោក Chris Heaton-Harris នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការស្ដាររដ្ឋាភិបាលដែលបានផ្ទេរអំណាចទៅថ្នាក់ខេត្តឡើងវិញជាមួយសមាជិកសភាសហរដ្ឋអាមេរិក និងផ្សព្វផ្សាយទីផ្សារសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ខ្លួន។ កាលពីថ្ងៃសៅរ៍ ប្រទេសអៀរឡង់ខាងជើង ដែលជាផ្នែកមួយនៃចក្រភពអង់គ្លេស និងមានព្រំដែនជាមួយប្រទេសអៀរឡង់ បានតែងតាំងមេដឹកនាំជាតិនិយមអៀរឡង់ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបានស្ដាររដ្ឋាភិបាលរបស់ខ្លួនឡើងវិញ បន្ទាប់ពីការជាប់គាំងរយៈពេលពីរឆ្នាំជុំវិញជម្លោះពាណិជ្ជកម្មក្រោយចក្រភពអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុប (Brexit)។ លោក

Read more

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិក វាយប្រហារលើយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងក្នុងប្រទេសយេម៉ែន

(Reuters) – កាលពីល្ងាចថ្ងៃពុធមន្ត្រីសហរដ្ឋអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារទៅលើយន្តហោះគ្មានមនុស្សបើករហូតដល់ ១០គ្រឿងនៅក្នុងប្រទេស យេម៉ែន ដែលកំពុងរៀបចំដាក់ឲ្យដំណើរការ ចំពេលមានភាពតានតឹងកើនឡើងចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សាដែលរីករាលដាលពេញតំបន់។ ក្រុមសកម្មប្រយុទ្ធ Houthi មានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងគ្រប់គ្រងផ្នែកដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បានវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយហៅការប្រហារនេះថា ជាការឆ្លើយតបចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងការបង្ហាញពីសាមគ្គីភាពចំពោះប៉ាឡេស្ទីន។

Read more