TikTok នឹងដាក់ការកំណត់មិនឱ្យកុមារនៅក្នុងប្រទេសចិនប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ

បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី TikTok។

នៅក្នុងការកំណត់ថ្មីនេះ អ្នកប្រើប្រាស់ណាដែលបានបញ្ជាក់ថា ពួកគេមានអាយុក្រោម ១៤ឆ្នាំ កម្មវិធីនឹងដាក់ការកំណត់មិនឱ្យពួកគេប្រើកម្មវិធីលើកពី ៤០នាទីក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត កុមារនឹងមិនអាចប្រើកម្មវិធីចាប់ផ្ដើមពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។

ការកំណត់ថ្មីនេះគឺ សម្រាប់តែអ្នកប្រើប្រាស់ណាដែលបានផ្ដល់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ដូច្នេះក្រុមហ៊ុនបានស្នើសុំឱ្យអាណាព្យាបាលធ្វើការចុះឈ្មោះកូនរបស់ពួកគេឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ការពីចុងខែសីហាកន្លងទៅ អាជ្ញាធរចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេមបានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ។ បទបញ្ជាថ្មីនេះគឺដើម្បីការពារសុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីភាពប៉ះពាល់ដោយសារតែការលេងហ្គេមអនឡាញច្រើនហួសហេតុពេក៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online