update÷ ឆ្មបដែលរំលូតកូន ហេីយកាយទាំងពោះវៀនស្រ្តីរងគ្រោះត្រូវបានផ្អាកការប្រកបវិជ្ជាជីវៈរយៈពេលពីរឆ្នាំ
ក្រសួងសុខាភិបាលបញ្ជាក់ថា ឆ្មបនៃមន្ទីរសម្រាកព្យាបាលដេីមអង្ក្រង បានធ្វេីការធ្វេសប្រហែស ជាឆ្មបពិតប្រាកដប៉ុន្តែ មិនធ្លាប់បានរៀនបន្ថែម ស្ដីពីការរំលូតគភ៌នៅឡើយ។
ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលដេីមអង្ក្រង និងដាក់ពិន័យទណ្ឌកម្មដល់ឆ្មប អ៊ុង ធារិន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីមួយនេះ សម្តេច មានអារម្មណ៍ក្តុកក្តួល ក្តីសោកស្តាយ និងក្តីអាណិតអាសូរយ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចេញថ្លៃព្យាបាលទាំងស្រុង និងសូមបួងសួងដល់ជនរងគ្រោះ សៀង ស្រីអូន ឆាប់បានជាសះស្បេីយឡេីងវិញ។
លោកជំទាវ អគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត ដែលបានខិតខំអស់ពីចិត្តពីថ្លេីមជួយសង្គ្រោះអាយុជីវិតក្មួយស្រីរងគ្រោះ និងសូមផ្តាំផ្ញេីដល់ក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ ខិតខំឱ្យអស់ពីសមត្ថភាពដេីម្បីជួយព្យាបាលក្មួយស្រីឱ្យជាសះស្បេីយ។
ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំនូវការអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រសួងសុខាភិបាល សូមពិនិត្យមេីលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ ដេីម្បីផ្តល់ក្តីសង្ឃឹម ភាពជឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល ៕
អត្ថបទមុន÷ ក្រសួងសុខាភិបាល បិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាល ដើមអង្រ្គង