update:កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤,៦១១,៩៨៩នាក់ និងមនុស្សស្លាប់បានកើនឡើងដល់ ៨៣៥,៣០៩នាក់
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤,៦១១,៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៨៣៥,៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ១៧,០៨០,៨៧០នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្សប្រមាណជិត ៦នាក់ គឺចំនួន ៥,៨៧៩នាក់នៅទូទាំងពិភពលោក បានបាត់បង់ជីវិតដោយសារវីរុស Covid-19 និងមនុស្សប្រមាណជាង ២៦ម៉ឺននាក់ គឺចំនួន ២៦៣,៣៣៣នាក់ បានឆ្លងវីរុសនេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេ នៅលើពិភពលោកដោយសារវីរុស Covid-19 គឺមានចំនួន ១,១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌា មានមនុស្សស្លាប់ចំនួន ១,០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់ ៩៧០នាក់៕
