update:កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២០លាននាក់ និងកំណើនមនុស្សស្លាប់សរុប បានកើនឡើងដល់…

Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២០លាននាក់ គឺចំនួន ២០,០០៨,២៥៥នាក់ និងកំណើនមនុស្សស្លាប់សរុប បានកើនឡើងដល់ចំនួន ៧៣៣,៣៤៥នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ១២,៨៨៦,៦២២នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេ គឺមនុស្សស្លាប់ថ្មីចំនួន ១,០១៣នាក់ និងមនុស្សឆ្លងថ្មីចំនួន ៦២,១១៧នាក់ ខណៈដែលសហរដ្ឋអាមេរិកមានអ្នកឆ្លងថ្មីចំនួន ៤៧,០៥៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៥០៩នាក់ ហើយប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មីចំនួន ៥៩៣នាក់ និងមនុស្សឆ្លងថ្មីចំនួន ២២,២១៣នាក់។

ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សស្លាប់ថ្មីសរុប ដោយសារវីរុស Covid-19 នៅទូទាំងពិភពលោក មានចំនួន ៤,៥៣៦នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយដូចគ្នាមានចំនួន ២១១,៣០៦នាក់៕