update:ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានស្នើសុំអោយតុលាការមេត្តាចាប់ការ និងរឹតរឹងចំពោះស្រ្តី…
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានស្នើសុំអោយតុលាការមេត្តាចាប់ការ និងរឹតរឹងចំពោះស្រ្តីដែលមានចិត្តឃោរឃៅ យកកាំបិទទៅវះមុខ វះដៃ អោយមានរបួសធ្ងន់ធ្ងរ រហូតដល់ដេរ ១២០ថ្នេរ ទៅលើកុមារីដែលទើបនឹងមានអាយុ៥ឆ្នាំ ដោយសារតែគុំនំ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនទទួលយកបានឡើយ នៃការប្រព្រឹត្តឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់ស្ត្រី ឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ឆ្នាំ។

