update:ឃាត់ខ្លួនជនដៃដល់ ករណីប្លន់សម្លាប់នៅ មេសាង

ខេត្តព្រៃវែង:តាមប្រភពព័ត៌មានពីប៉ុលិសបានបង្ហើបប្រាប់ឱ្យដឹងថា ៖ លោកមេប៉ុស្តិ៍ឃុំច្រេស លោក វាសនាសំអូន លោកអធិការស្រុកមេសាង លោក នូហាច បានសហការគ្នាជាមួយកម្លាំងខេត្តព្រៃវែងនិងក្រសួងមហាផ្ទៃតាមចាប់បាននៅឯរាជាធានីភ្នំពេញកាលពីយប់ទី ២២ មិថុនា ២០ មុននេះហើយ ។

ករណីលោក ភីយ៉ន់ មានលំនៅឋាននៅភូមិព្រិច គាត់ជាអ្នករត់ម៉ូតូឌុបប្រចាំផ្សារច័ន្ទក្រស្នា ឃុំច្រេស ស្រុងមេសាង ខេត្តព្រៃវែង ត្រូវបានអាឃាតករជនដៃដល់ឈ្មោះបានសុកាន ស្រុកកំណើតនៅភូមិចំបក់ជ្រុំមានប្រពន្ធទៅនៅឃុំព្រៃឃ្និះវាបានប្លន់ចាក់សម្លាប់គាត់(ជនរងគ្រោះ)តាមបណ្តោយផ្លូវលំវាលស្រែជិះឌុបជនដៃដល់ធ្វើតំណើទៅផ្ទះស្ថិតនៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង វាបានចាក់សម្លាប់គាត់យ៉ាងសាហាវព្រៃផ្សៃបំផុត , ក្រោយពីឃាតករឈ្មោះនេះបានធ្វើសកម្មភាពប្លន់សម្លាប់រួចមកក៍បានរត់គេចខ្លួនបាត់ស្រមោលឈឹង ។

សូមបញ្ជាក់ថា៖ បុរសដែលមានវ័យជិតហាសិបឆ្មាំមុខរបររត់ម៉ូតូឌុបដ៏ស្លូតបូតមានសុជីវធម៌ខ្ពស់បានស្លាប់(ជនរងគ្រោះ)ម្នាក់នេះ នៅក្នុងភូមិព្រិចឃុំច្រេសស្រុកមេសាងទាំងមូលនរណាៗក៏សម្តែងការអាណិតអាសូរស្តាយស្រណោះដល់គាត់ដែរ , ព្រោះគាត់មិនចេះឆ្មើងឆ្មៃ ហើយមានសំដីទន់ភ្លន់និយាយស្តីមានសុជិវធម៌ខ្ពស់ គោរពភ្ញៀវនិងបងប្អូនកូនក្មួយញាតិ្តមិត្តជិតខាងទូទៅមិនថាក្មេងឬចាស់នោះទេ , សូមចូលរួមរំលែកទុក្ខពីចម្ងាយជាមួយក្រុមគ្រួសាសពផង និងសូមឱ្យវិញ្ញាណក្ខន្ធលោកភីយ៉ន់ឆាប់បានទៅយោងយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕