Update:ឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
-នៅថ្ងៃ ចន្ទ ២កេីត ខែអាសាឍឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងអនុវត្តតាមការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកបវេល ធ្វេីការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួករណីនៅចំណុច ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ក្នុងបទល្មេីសជាក់ ស្តែងដោយធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ រ៉ា វិឡា ហៅប៉ិ ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយធ្វេីការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន៨កូនថង់ទម្ងន់២,៨៧ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿងនិងសម្ភារ:សម្រាប់ចែករំលែកថ្នាំញៀនមួយចំនួន។

នៅពេលបង្រ្កាបនេះជនសង័្សយខាងលេីក៏មានដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង លោកជា វណ្ណ:លេខ៣៦០ត.ព្រចុះថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២០ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៩។
នៅពេលនេះការិយាល័យជំនាញបានរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី៕(រូបភាពផែនការងារគ្រឿងញៀន)ប្រភពៈស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង