update:ដឹងរឿងហើយ! នារីដែលគេលបប្រហារនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ !
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា បុរសម្នាក់ត្រូវគេប្រទះឃើញចង.កខ្លួនឯងនៅក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទក ខណ្ឌកំបូល ព្រឹកថ្ងៃទី២៨ សីហា នេះ ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ជនរងគ្រោះរូបនេះ គឺជាសង្សាររបស់នារីម្នាក់ដែលគេកំពុងប្រទះឃើញដេកស្លាប់នៅលើផ្លូវតំបន់សេដ្ឋកិចពិសេសភ្នំពេញ ។ សូមបញ្ជាក់៖ នារីម្នាក់ត្រូវគេលបប្រហារតាមផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ប្រភពបន្តថា បុរសខាងលើនៅមិនទាន់ស្គាល់ឈ្មោះទេ ឃើញចង.កជាប់នឹងដើមអង្កាញ់ បន្ទាប់ពីបានចាក់សម្លាប់នារីដែលជាអតីតសង្សារនៅលើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួច នាថ្ងៃដដែលថ្ងៃទី២៨ សីហា នេះ បន្ទាប់សុំជានាជាមួយនាង តែត្រូវនាងបដិសេធន៍ ។
យោងប្រភពពីប្អូនស្រីនារីរងគ្រោះបឋមថា រវាងពួកគេទាំងពី២ជាសង្សារនឹងគ្នា ប៉ុន្តែមួយរយៈ ពួកគេឈ្លោះគ្នាដោយខាងបងស្រីនាងសុំបែកដោយសារដឹងថា ជនដៃដល់មានស្រីថ្មី ។ ប្រភពបន្តថា ជាក់ស្តែង កាលពីយប់មិញជនដៃដល់បានទូរស័ព្ទនិយាយជាមួយនាងថា សុំឱ្យជួយសម្រួល ដើម្បីត្រូវរ៉ូវវិញ ដោយសន្យាថា នឹងចូលស្តីដណ្តឹងបងស្រីខ្លួន ប៉ុន្តែត្រូវបងស្រីប្រកែកមិនព្រមនោះទេ ។ លុះព្រឹកថ្ងៃកើតហេតុនេះ ស្រាប់កើតរឿងអកុសលនេះតែម្តង ដោយជនដៃដល់បានធ្វើសកម្មភាពឆ្មក់ចាក់នាងកណ្តាលផ្លូវ រហូតស្លាប់ហើយ ហើយជិះម៉ូតូចូលមកក្នុងវត្តចង.កខ្លួនដែរបែបនេះទៅវិញ ។យ៉ាងណាក៏ដោយ សមត្ថកិច្ចធ្វើការពិនិត្យនិងស្រាវជ្រាវបន្តទៀត ។





ប្រភព: កោះសន្តិភាព