update:ទីបំផុតជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំត្រូវបានរកឃើញមុខហើយ
update:ក្រោយប្រតិបត្តិការចេញមួយយប់ ទីបំផុតនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចម្សិលមិញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅខណ្ឌព្រែកព្នៅ។
ជនសង្ស័យដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៉ីចេញទៅខេត្ត។
ក្នុងប្រតិបត្តិការស្រាវជ្រាវដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឃាត់ខ្លួនសង្ស័យនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។
បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីចាត់ការបន្ដតាមនីតិវិធី។



